• 2022-06-22 07:19:17
  • បាល់ទាត់

មក​ស្គាល់​សង្សារ​របស់ Minamino ​ជា​តួ​ស្រី​រឿង​ជប៉ុន​ល្បី​ឈ្មោះ​មិន​ធម្មតា​

  • 2022-06-22 07:19:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​Takumi Minamino ​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ​ហើយ​ក៏​មាន​ដំណឹង​ថា​នឹង​ផ្ទេរ​ទៅ​លេង​នៅ​ក្រុម Monaco ​នា​រដូវ​កាល​ក្រោយ​ផង​ដែរ​។

កីឡាករ​វ័យ​២៧​ឆ្នាំ​ខាង​លើ​នេះ​មិន​ខុស​ពី​កីឡាករ​ជប៉ុន​ដទៃ​ទៀត​នោះ​ទេ ពោល​គឺ​រូបគេ​មិន​សូវ​បញ្ចេញ​ច្រើន​ឡើយ​ពី​ជីវិត​ក្រៅ​ពី​វិស័យ​បាល់ទាត់។ ​ជាក់​ស្ដែង ​មិត្ត​ស្រី​របស់ Minamino ​នេះ​ដែរ គឺ​ជា​តារា​សម្ដែង​និង​អ្នក​ដើរ​ម៉ូត​ដ៏​ល្បី​ឈ្មោះ​ម្នាក់​នៅ​ប្រទេស​ជប៉ុន​ផង​ដែរ​ឈ្មើ​ថា ​Yurina Yanagi ​អាយុ​២៨​ឆ្នាំ​។ ​Yurina ​ធ្លាប់​បាន​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ដ ​និង​ចូល​កម្មវិធី​ល្បី​ៗ​ជា​ច្រើន​តំណាង​ក្រុមហ៊ុន​ស្លាក​យីយោ​ធំ​ៗ​ផង​ដែរ។

​យោង​តាម​ប្រជុំ​ពី​ខាង​ប្រទេស​ជប៉ុន ​អ្នក​ទាំង​ពីរ​ខាង​លើ​បាន​ទាក់ទង​គ្នា​១​ឆ្នាំ​មក​ហើយ។ ​ដោយ​ការ​ស្គាល់​នេះ​ដែរ ​ដោយ​សារ​តែ​ប្អូន​ថ្លៃ​របស់ Yurina ​ជា​អ្នក​ណែនាំ ឬ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​ជា​មេ​អណ្ដើក​ឱ្យ​តែ​ម្ដង។ ​អតីត​ខ្សែ​ប្រយុទ្ធ​របស់​ក្រុម ​Red Bull Salzburg ​តែងតែ​នៅ​ពី​ក្រោយ​គាំទ្រ​មិត្ត​ស្រី​របស់​ខ្លួន​រហូត​មក​។ ​

ប្រភព៖ Daradaily អត្ថបទ៖ នរវិទូ

មតិយោបល់