• 2022-06-20 12:22:55
  • បាល់ទាត់

Real Madrid ទើប​តែ​ទម្លាយ​លេខ​អាវ​របស់​ Rudiger បន្ទាប់​ពី​ចុះ​កុងត្រា​ជា​ផ្លូវការ​ក្នុង​ថ្ងៃ​នេះ

  • 2022-06-20 12:22:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​ទម្លាយ​លេខ​អាវ​របស់​ខ្សែ​ការពារ​ Antonio Rudiger នឹង​ពាក់​ហើយ​​គឺ​ពាក់​អាវ​លេខ​ ២២ បន្ទាប់​ពី​ធ្វើ​ពិធី​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ក្នុង​ថ្ងៃ​នេះ​។

តាម​ពិត​ទៅ​ Rudiger និង​ Real គឺ​បាន​ព្រមព្រៀង​គ្នា​ជា​ផ្លូវការ​ដោយ​ Real បាន​ប្រកាស​ជា​ផ្លូវការ​តាំង​ពី​ថ្ងៃ​ទី​០២​ ខែ​មិថុនា​ ឆ្នាំ​២០២២កន្លង​ទៅ​ម្ល៉េះ​ ដោយRdiger នឹង​មក​លេង​ក្លឹប​នេះ​​រយៈពេល​៤ឆ្នាំ​ ចាប់​ពី​រដូវកាល​ក្ដៅ​ខាង​មុខ​ រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ ​ប៉ុន្តែ​កាល​នោះ​គឺ​ Rudiger មិន​ទាន់​បាន​មក​ធ្វើ​តេស្ត​សុខភាព​ ក៏​ដូច​ជា​មិន​ទាន់​ធ្វើ​ពិធី​ចុះ​កុងត្រា​ជា​ផ្លូវការ​នៅ​ឡើយ​ទេ។

ចំពោះ​លេខ​អាវ​ដែល​ Rudiger ពាក់​គឺ​លេខ​២២នេះ​ គឺ​លេខ​បន្ត​ពី​ Isco ដែល​បាន​ចាកចេញ​ពី​ Real។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Rudiger នេះ​ហើយ​ជា​គោលដៅ​ចម្បង​ដែល​លោក​ Carlo Ancelotti ចង់​បានសម្រាប់​ពង្រឹង​ក្រុម​នៅ​រដូវកាល​ថ្មី​ខាង​មុខ៕​

ប្រភព៖ Real Madrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទថ្មី