- 2022-06-20 11:43:43
- បាល់ទាត់
ផ្លូវការ! West Ham ចាយលុយ៣៧លានដុល្លារ នាំយកខ្សែការពារមួយរូបពី Rennes
- 2022-06-20 11:43:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផ្លូវការ! West Ham ចាយលុយ៣៧លានដុល្លារ នាំយកខ្សែការពារមួយរូបពី Rennes
ចន្លោះមិនឃើញ
ក្លឹប West Ham United បានធ្វើការប្រកាសជាផ្លូវការនៅក្នុងថ្ងៃនេះដោយនាំយក ខ្សែការពារ Nayef Aguerd ពីក្លឹប Rennes ដោយមានកុងត្រារយៈពេល ៥ឆ្នាំ ចាប់ពីរដូវកាលថ្មីតទៅ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧។
ខ្សែការពាររូបនេះមកលេងឲ្យ West Ham ដោយពាក់អាវលេខ ២៧។
កីឡាករវ័យ២៦ឆ្នាំរូបនេះបង្ហាញភាពសប្បាយចិត្តយ៉ាងណាដែល West Ham មើលឃើញសមត្ថភាពគេ ហើយខាង West Ham ក៏ពេញចិត្តនឹងការផ្លាស់មកដល់របស់គេផងដែរ ដោយនឹងរំពឹងថានឹងជួយជំរុញក្រុមឲ្យកាន់តែទៅមុខ។
Nayef ចាប់ផ្ដើមអាជីពនៅក្រុមឈុតធំតាំងពីឆ្នាំ២០១៤មក ដោយលេងឲ្យ FUS Rabat រួចផ្លាស់មកក្លឹប Dijon បន្ទាប់មកក៏ផ្លាស់មក Rennes ហើយក៏ត្រូវបាន West Ham មើលឃើញសមត្ថភាពទិញយកដោយចំណាយអស់៣៧លានដុល្លារ៕