• 2022-06-19 11:20:08
  • កីឡា​ផ្សេង​ៗ

E-GetS​ ចូលរួម​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​ភ្នំពេញ​ជួយ​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ​

  • 2022-06-19 11:20:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ដឹកជញ្ជូន​ឈាន​មុខ​គេ​នៅ​កម្ពុជា​ E-GetS​ ព្រឹក​មិញ​នេះ​បាន​ជួយ​ឧបត្ថម្ភ​ និង​ដាក់​ស្តង់​ចែក​វត្ថុ​អនុស្សាវរីយ៍​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​ដែល​មក​ចូលរួម​ក្នុង​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១០ ​នៅ​ព្រះបរមរាជវាំង។​

បុគ្គលិក​របស់​ E-GetS

លោក​ Sao Vannpagna​ ដែល​ជា​ Digital Marketing​ របស់​ក្រុមហ៊ុន​ E-GetS​ បាន​ឲ្យ​ដឹង​ថា​ ព្រឹក​មិញ​នេះ​ក្រៅ​ពី​ការ​ជួយ​ឧបត្ថម្ភ​ដល់​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ហើយ​នោះ​ គឺ​ក្រុមហ៊ុន​បាន​ចែក​ជូន​វត្ថុ​អនុស្សាវរីយ៍​ដោយ​ឥត​គិត​ថ្លៃ​ជា​ច្រើន​ដោយ​គ្រាន់​តែ​អ្នក​ចូលរួម​រត់​ទាំង​នោះ​មក​កាន់​ស្តង់​ E-GetS​ តែ​ប៉ុណ្ណោះ។​ បន្ថែម​ពី​នេះ​ក៏​មាន​ជា​ការ​លេង​ហ្គេម​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន​ទៀត​ផង​ដែរ។​

បុគ្គលិក​របស់​ E-GetS

តំណាង​ក្រុមហ៊ុន​ដឹកជញ្ជូន​ដែល​រហ័ស​ទាន់​ចិត្ត​ E-GetS​ លើក​ឡើង​ទៀត​ថា​ ការ​ចូលរួម​ជួយ​ឧបត្ថម្ភ​នេះ​គឺ​ជា​ការ​រួម​ចំណែក​លើក​កម្ពស់​សុខភាព​ប្រជាពលរដ្ឋ​ទូទៅ​ និង​បុគ្គលិក​របស់​ក្រុមហ៊ុន​ឲ្យ​បាន​លេង​កីឡា​ដើម្បី​មាន​សុខភាព​ល្អ។​ មួយ​វិញ​ទៀត​ជា​ការ​រួម​ចំណែក​ពង្រីក​ផ្សព្វផ្សាយ​ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ឲ្យ​កាន់​តែ​ទូលំទូលាយ​ និង​រៀបចំ​កាន់​តែ​ធំ​ទៅ​ៗ​បន្ត​ទៀត។​

បុគ្គលិក​របស់​ E-GetS

Digital Marketing​ ខាង​លើ​បន្ថែម​ទៀត​ថា​ ប្រសិន​បើ​ប្រជាពលរដ្ឋ​ចង់​បាន​សេវា​ដឹក​ជញ្ជូន​ម្ហូប​អាហារ​ដែល​រហ័ស​ទាន់​ចិត្ត​ សេវា​កម្ម​ល្អ​ បុគ្គលិក​រួសរាយ​រាក់ទាក់​សូម​ជ្រើសរើស​ E-GetS។​ អតិថិជន​ដែល​ប្រើប្រាស់​សេវាកម្ម​របស់ ​E-GetS គឺ​ជា​ការ​រួម​ចំណែក​ជា​មួយ​ E-GetS​ បន្ត​ជួយ​ឧបត្ថម្ភ​ជ្រោមជ្រែង​លើ​វិស័យ​កីឡា​ផ្សេងៗ​ទៀត​នៅ​កម្ពុជា

បុគ្គលិក​របស់​ E-GetS

ទិវា​រត់​ប្រណាំង​ភ្នំពេញ​ពាក់កណ្ដាល​ម៉ារ៉ាតុង​អន្តរជាតិ​ លើក​ទី១០​ នេះ​គឺ​បាន​បញ្ចប់​ទៅ​ហើយ​កាល​ពី​ព្រឹក​ថ្ងៃ​ទី១៩​ ខែ​មិថុនា​ ឆ្នាំ​២០២២​ នៅ​មុខ​ព្រះបរមរាជវាំង។​ ក្រុមហ៊ុន​ E-GetS​ ក៏​មាន​បុគ្គលិក​ចំនួន​ ១៥០​នាក់​ផង​ដែរ​ដែល​បាន​ចូលរួម​រត់​ក្នុង​ព្រឹត្តិការណ៍​មួយ​នេះ៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់