• 2022-06-17 03:07:29
  • បាល់ទាត់

ដើរ​តាម​ក្ដី​ស្រមៃ Tchouameni ចោល​​លុយ​ធំ​នៅ PSG មក​យក​លុយ​តូច​នៅ Real

  • 2022-06-17 03:07:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Aurenlien Tchouameni បាន​បដិសេធ​​​សំណើ​​ថ្លៃ​ពលកម្ម​​១២​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​ពី​ក្លឹប Paris Saint-Germain ដើម្បី​ទៅ​ចូលរួម​ជាមួយ Real Madrid។

​ប្រាក់​ពលកម្ម​របស់ Tchouameni ​ជាមួយ​ក្លឹប​ថ្មី Real Madrid មិន​ត្រូវ​បាន​ប្រកាស​​ឡើយ ប៉ុន្តែ​បើ​តាម Marca ឲ្យ​ដឹង​ថា គេ​ទទួល​បាន​​៦​លាន​អឺរ៉ូ​ក្នុង​មួយ​ឆ្នាំ​។ មាន​ន័យ​ថា ចំនួន​​​នេះ​ខុស​គ្នា​ដល់​ទៅ​២​ដង​​បើ​ប្រៀបធៀប​នឹង​សំណើ​របស់ PSG ធ្លាប់​ផ្ដល់​ឲ្យ។

ការ​បោះបង់ PSG ស្រវា​យក Madrid ដោយ​សារ​តែ​​កីឡាករ​វ័យ​២២​ឆ្នាំ​ចង់​ដើរ​តាម​ក្ដី​ស្រមៃ​របស់​ខ្លួន។ នៅ​ក្នុង​សន្និសីទកាសែត​​ Tchouameni បាន​និយាយ​ថា បន្ទាប់​ពី​បាន​ទស្សនា​​​ការ​លេង​វាយ​បក​យក​ឈ្នះ​របស់ Real ក្នុង​ពាន​រង្វាន់ Champions League វគ្គ​ចាញ់​ធ្លាក់ វា​បាន​ជំរុញ​ទឹក​ចិត្ត​របស់​គេ​ឲ្យ​ជ្រើសរើស Madrid។

ជា​ការ​ពិត​ប្រសិន​បើ Tchouameni ទៅ​លេង​នៅ PSG អាច​​នឹង​មិន​លំបាក​ក្នុង​ការ​ប្រជែង​កៅអី​លេង។​ ប៉ុន្តែ​សម្រាប់​ការ​មក​ចូលរួម​ជាមួយ Madrid គេ​ត្រូវ​ប្រជែង​កន្លែង​ជាមួយ​​កីឡាករ​ចាស់​សម្បូរ​បទពិសោធន៍​ដូច​ជា​Toni Kroos, Luka Modric និង Casemiro៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់
អត្ថបទថ្មី