• 2022-06-16 12:32:21
  • បាល់ទាត់

Liverpool ចាយ​ ៨លានដុល្លារ​ នាំ​យក​ខ្សែ​ការពារ​១៨ឆ្នាំ​ មួយ​រូប​ពី​លីគ​កំពូល​ស្កុតឡែន​ ​

  • 2022-06-16 12:32:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool បាន​ចាយ​លុយ​សរុប​ប្រមាណ​ ៨លាន​ដុល្លារ​ដើម្បី​នាំ​យក​ខ្សែការពារ​ Calvin Ramsay ដែល​ទើប​មាន​វ័យ​១៨ឆ្នាំ​ ពី​ក្លឹប​ Aberdeen នៅ​លីគ​កំពូល​ស្កុតឡែន​សម្រាប់​មក​ជួយ​ក្រុម​នៅ​រដូវកាល​ឆ្នាំ​២០២២/២៣។

បើ​យោង​តាម​អ្នកកាសែត​ Fabrizio Romano ខាង​ Liverpool បាន​ដាក់​សំណើ​ស្នើ​ទិញ​ជា​ផ្លូវការ​តាំង​អាទិត្យ​មុន​មក​ ដោយ​នៅ​ខណៈ​នេះ​ទាំង​ក្លឹប​ក៏​ដូច​សាមីខ្លួន​ផ្ទាល់​បាន​ព្រមព្រៀង​ជា​មួយ​នឹង​ Liverpool។

បើ​តាម​ការ​ឯកភាព​លក្ខណៈ​ឯកជន​រវាង​ Calvin Ramsay និង​ Liverpool គឺ​បាន​ព្រមព្រៀង​ចុះ​កុងត្រា​រយៈពេល​៥ឆ្នាំ​ រហូត​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៧៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់