• 2022-06-08 03:19:25
  • បាល់ទាត់

Walcott ព្រមាន Saka កុំ​ឲ្យ​ទៅ Man City ប្រយ័ត្ន​អត់​សូវ​បាន​លេង

  • 2022-06-08 03:19:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Theo Walcott បាន​ជំរុញ​ឲ្យ​តារា​របស់ Arsenal កីឡាករ Bukayo Saka បដិសេធ​​រាល់​ការ​ចាប់​អារម្មណ៍​ផ្ទេរ​ទៅ​​ក្លឹប Manchester City ក្នុង​រដូវ​ក្ដៅ​នេះ ព្រោះ​ថា​បើ​ទៅ​​នាទី​លេង​របស់​គេ​នឹង​មាន​កម្រិត។

City ក្រុម​ជើងឯក​របស់ Premier League បាន​​បង្ហាញ​ការ​មើល​ឃើញ Saka វ័យ​២០​ឆ្នាំ​​ដែល​កំពុង​សល់​កុងត្រា​២​ឆ្នាំ​ទៀត​ជាមួយ Arsenal និង​កំពុង​​ដំណើរ​ការ​ការ​ចរចា​កុងត្រា​ថ្មី។ កាំភ្លើង​ធំ​​ខកខាន​​​​ទទួល​បាន​កៅអី​​ទៅ​លេង​នៅ Champions League នៅ​សប្ដាហ៍​ចុងក្រោយ​ក្នុង​លីគ ដោយ​របូត​​តំណែង​លេខ​៤​​​ឲ្យ​ទៅ​កាន់ Spurs ខណៈ City ឈ្នះ PL ជា​លើក​​ទី​បួន​នៅ​៥​រដូវ​កាល​ចុងក្រោយ។

ក្រោយ​​មាន​ការ​ចាប់​អារម្មណ៍​​ពី​ក្រុម​ជើងឯក ខ្សែ​ប្រយុទ្ធ​របស់ Southampton កីឡាករ Walcott បាន​រំឭក​ដល់ Saka ថា គួរ​តែ​បន្ត​នៅ​ជាមួយ Arsenal ដើម្បី​ទទួល​បាន​អាជីព​ល្អ។ និយាយ​ប្រាប់ talkSPORT អតីត​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា Saka ត្រូវ​តែ​យល់​ថា ឱកាស​លេង​របស់​គេ​នឹង​មាន​កម្រិត​ ប្រសិន​បើ​ទៅ​លេង​នៅ City។ ជា​ការ​ពិត គេ​ទំនង​នឹង​ឈ្នះ​គ្រប់យ៉ាង​នៅ​​ក្លឹប​ថ្មី​ ប៉ុន្តែ​​មិន​អាច​និយាយ​ថា Arsenal មិន​អាច​ឈ្នះ​ពាន​អ្វី​នោះ​ទេ។ គេ​គួរ​តែ​បន្ត​លេង​ជា​​កីឡាករ​សំខាន់​ក្នុង​គម្រោង​របស់ Arteta។

Bukayo Saka បាន​បង្ហាញ​ខ្លួន​គ្រប់​ប្រកួត​ឲ្យ Arsenal នៅ​ Premier League ក្នុង​រដូវ​កាល​នេះ ដោយ​រក​បាន​១១​គ្រាប់ និង​ Assist ៨​គ្រាប់។ នេះ​គឺ​ជា​រដូវ​កាល​ទី​៤​ហើយ​ដែល​កីឡាករ​សញ្ជាតិ​អង់គ្លេស​​បាន​ឡើង​មក​លេង​ក្រុម​ធំ ចាប់​តាំង​ពី​ឆ្នាំ​២០១៨៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់