• 2022-06-07 07:49:04
  • បាល់ទះ

វ៉ៃលើៗបាំងពេលនេះ វឿន វាសនា ត្រូវក្លឹប​នៅ​វៀតណាម​នាំ​ទៅ​លេង​ក្នុង​តម្លៃខ្លួនខ្ទង់ម៉ឺនដុល្លារ

  • 2022-06-07 07:49:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​បង្ហាញ​សមត្ថភាព​ល្អមិន​ធម្មតា​​ ​ស្មាត់​ធំ​របស់​ក្លឹប​បាល់ទះ​វិសាខ​ា​និង​ជម្រើស​ជាតិ​កម្ពុជា​​ វឿន វាសនា នឹង​ត្រូវ​​ក្លឹប​អាជីព​មួយ​នៅ​វៀតណាម​នាំ​​ទៅ​លេង​ក្នុង​រយៈ​ពេល​២​សប្ដាហ៍​ ដោយ​មាន​​តម្លៃ​ខ្លួន​​ប្រ​មាណ​ខ្ទង់​ម៉ឺន​ដុល្លារ​។ នេះ​បើ​តាម​ការ​ឱ្យ​​ដឹង​ពី​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​​សហព័ន្ធ​​កីឡា​បាល់ទះ​កម្ពុជា​នៅ​ថ្ងៃ​នេះ។

អគ្គលេខាធិការ​​សហព័ន្ធ​​កីឡា​បាល់ទះ​កម្ពុជា ​​បាន​​បន្ថែម​ទៀត​ថា ​ការ​នឹង​បាន​ទៅ​លេង​នៅ​ក្លឹប​អាជីព​ក្នុង​ប្រទេស​វៀតណាម​របស់កីឡាករ​ វឿន វាសនា ក៏​ត្រូវ​បាន​ទទួល​ស្គាល់​​ដោយ​សហព័ន្ធ​កីឡាបាល់ទះ​ពិភពលោក FIVB។

វឿន វាសនា ជា​កីឡាករ​បាល់ទះ​ទី​៣​​របស់​កម្ពុជា ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហព័ន្ធ​កីឡា​បាល់ទះ​ពិភពលោក FIVB ក្នុង​នាម​ជា​កីឡាករ​បាន​ចេញ​ទៅ​ប្រកប​អាជីព​នៅ​ក្លឹប​ក្រៅ​ប្រទេស​ បន្ទាប់​ពី​អតីត​កីឡាករ​បាល់ទះដ៏ល្បីល្បាញ​​ សោម ចំណាប់ និង​ស្មាត់​ធំ​របស់​វិសាខា​​ គួន ម៉ុម។

គួរ​បញ្ជាក់​ដែរ​ថា ការ​ចេញ​ទៅ​លេង​នៅ​​ក្លឹប​វៀតណាម​របស់​​ស្មាត់​មក​ពី​ខេត្ត​បាត់​ដំបង វឿន វាសនា នឹង​ធ្វើ​ឡើង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ដណ្ដើម​ពាន​រង្វាន់​បាល់ទះ​សម្ដេចអគ្គមហាសេនា​បតី​តេជោ​ ហ៊ុន សែន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់