• 2022-06-03 03:23:00
  • បាល់ទាត់

Mbappe ចេញ​បក​ស្រាយ​រឿង​ចង់​ឲ្យ​មនុស្ស​១៤​នាក់​នៅ PSG ចេញ​​ក្នុង​នោះ​មាន Neymar ដែរ

  • 2022-06-03 03:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kylian Mbappe ខ្សែ​ប្រយុទ្ធ​របស់ PSG ត្រូវ​បាន​សារព័ត៌មាន​ចុះ​ផ្សាយ​ថា រូប​គេ​ចង់​ឲ្យ​មនុស្ស​១៤​នាក់​​ចាកចេញ​ពី​ក្លឹប​ក្នុង​រដូវ​ក្ដៅ​នេះ​ ក្នុង​នោះ​មាន​អ្នក​ចាត់​ការ Mauricio Pochettino និង Neymar ផង​ដែរ។

កីឡាករ​វ័យ​២៣​ឆ្នាំ​ថ្មី​ៗ​នេះ​​​​បាន​សម្រេច​​អនាគត​មិន​ទៅ​ចូលរួម​ជាមួយ Real Madrid ដោយ​បន្ត​រួមរស់​ជាមួយ PSG យល់​ព្រម​​ចុះ​កុងត្រា​ថ្មី​រយៈពេល​​៣ឆ្នាំ​ជាមួយ​ថ្លៃ​នឿយហត់​៦៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ ជាមួយ​ថ្លៃ​ពលកម្ម​ដ៏​ខ្ពស់​​ គេ​ជឿជាក់​ថា PSG បាន​ផ្ដល់​អំណាច​ផ្សេង​ទៀត​ដល់ Mbappe ដូច​ជា​ការ​​​ជ្រើសរើស​កីឡាករ​ដែល​គេ​ចង់​លេង​ជាមួយ​ជា​ដើម។

ផ្អែក​តាម​សារព័ត៌មាន​​​អេស្ប៉ាញ​ Mundo Deportivo បាន​ចុះ​ផ្សាយ​ថា Mbappe ​ចង់​ជំរុះ​​​កីឡាករ​និង​​ក្រុម​ការងារ​គ្រូ​បង្វឹក​​​ប្រមាណ​​ជា​១៤​នាក់​ចេញ​ពី​ក្លឹប PSG។ ដៃ​គូ​ប្រយុទ្ធ Neymar និង​លោក Pochettino ត្រូវ​បាន​គេ​បញ្ជាក់​ថា បាន​ស្ថិត​ក្នុង​បញ្ជី​នៃ​ការ​ជំរុះ​ផង​ដែរ។ សម្រាប់​កីឡាករ​ដទៃ​ទៀត​មាន​ដូច​ជា Mauro Icardi​, Julian Draxler, Ander Herrera, Idrissa Gueye, Leandro Paredes​ , Thilo Kehrer, Danilo Pereira, Layvin Kurzawa, Pablo Sarabia​, Juan Bernat, Colin Dagba​ និងSergio Rico។

ក្រោយ​ផ្ទុះ​រឿង​នេះ​កើត​ឡើង​ Mbappe បាន​ចេញ​បក​ស្រាយ​លើ​បណ្ដាញ​សង្គម Twitter របស់​ខ្លួន​ថា ព័ត៌មាន​ទាំង​នេះ​សុទ្ធតែ​ក្លែងក្លាយ​ទេ។ មួយ​រយៈ​ចុងក្រោយ​នេះ Mbappe ទទួល​បាន​ការ​មិន​សប្បាយ​​ចិត្ត​ពី​អ្នក​គាំទ្រ​របស់ Madrid ជា​ច្រើន បន្ទាប់​ពី​គេ​បាន​បន្ត​កុងត្រា​ថ្មី​ជាមួយ PSG៕

​​

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់