• 2022-06-02 01:53:35
  • បាល់ទាត់

ទស្សនា​! ជំនួប​ប្រវត្តិសាស្ត្រ​​អាហ្សង់ទីន​លត់​អ៊ីតាលី ៣-០ លើក​ពាន Finalissima

  • 2022-06-02 01:53:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lione Messi និង Angel di Maria បាន​ជួយ​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​យក​ឈ្នះ​អ៊ីតាលី​ក្នុង​កីឡដ្ឋាន Wembley លើក​ពាន Finalissima ដែល​ជា​ជំនួប​ជើងឯក​ទ្វីប​អឺរ៉ុប​ប៉ះ​ជើងឯក​ទ្វីប​អាមេរិក​ខាង​ត្បូង។

ក្នុង​ការ​ប្រកួត​ដ៏​ជក់ចិត្ត ខ្សែ​ប្រយុទ្ធ Martinez ជា​អ្នក​រក​គ្រាប់​ដំបូង​ឲ្យ​អាហ្សង់ទីន​​នាទី​២៨ ក្រោយ​មាន​ការ​បញ្ជូន​ពី Messi។ Di Maria បាន​បន្ថែម​គ្រាប់​ទី​ពីរ​នៅ​ចុង​ម៉ោង​វគ្គ​ទី​មួយ មុន​ពេល​កីឡាករ​បម្រុង​ Paulo Dybala ជា​អ្នក​រក​បាន​គ្រាប់​ទី​៣ ដែល​មាន​ការ​បញ្ជូន​ពី​មិត្តរួម​ក្រុម Messi ជា​ថ្មី​នៅ​នាទី​៩០+៤។

លទ្ធផល ៣-០ បាន​បន្សល់​រហូត​ដល់​ចប់​ការ​ប្រកួត ជួយ​អាហ្សង់ទីន​ឈ្នះ​ពាន Finalissima ជា​លើក​ទី​ពីរ​ក្នុង​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​។ អាហ្សង់ទីន​ឈ្នះ​ពាន​រង្វាន់​មួយ​នេះ​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩៣ ពេល​ដែល​ពួក​គេ​យក​ឈ្នះ​ដាណឺម៉ាក​ដោយ​បាល់​ប៉េណាល់ទី​៥-៤។ នេះ​ជា​លើក​ទី​៣​ហើយ​​ដែល​គេ​បាន​រៀបចំ​ការ​ប្រកួត​ជំនួប​រវាង​ជើងឯក​ទ្វីប​អឺរ៉ុប​ប៉ះ​ជើងឯក​ទ្វីប​អាមេរិក​ខាង​ត្បូង៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់