• 2022-05-31 13:24:26
  • បាល់ទាត់

Benzema ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ UEFA Champions League ប្រចាំ​រដូវកាល​ ២០២១/២២

  • 2022-05-31 13:24:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Karim Benzema ឈ្នះ​ពាន​កីឡាករ​ឆ្នើម​របស់​ UEFA Champions League ប្រចាំ​រដូវកាល​ឆ្នាំ​២០២១/២២។

ក្នុង​រដូវកាល​នេះ​ Benzema ចូល​លេងក្នុងប្រកួត​ Champions League បាន​១២ប្រកួត​ ស៊ុតចូល​១៥គ្រាប់​ (​ចំនួន​ស៊ុត​ចូល​ច្រើន​បំផុត​ក្នុង​រដូវកាល​នេះ)​ Assist ១ដង​ និង​ជួយ​ឲ្យ​ក្លឹប​ Real Madrid លើក​ពាន​ UCL នេះ​ជា​លើក​ទី​១៤។

ការ​ឈ្នះ​ពាន​នេះ​គឺ​ខាង​អ្នក​បច្ចេកទេស​របស់​ UEFA ជា​ផ្ដល់​ឲ្យ​ក្រោយ​មើល​ឃើញ​ពី​សមត្ថភាព​របស់​ Benzema ក្នុង​ការ​ប្រកួត​ Champions League ទាំង​អស់​ក្នុង​រដូវកាល​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ក្នុង​រដូវកាល​នេះ​ Benzema ឡើង​ទម្រង់​លេង​ខ្លាំង​ ដោយ​ក្រោយ​ឈ្នះ​ Champions League កីឡាករ​ក៏​ដូច​ជា​អ្នក​វិភាគ​ជា​ច្រើន​ថា​ គេ​នឹង​ឈ្នះ​ពាន​ Ballon d'Or ក្នុង​ឆ្នាំ​នេះផងដែរ​៕

ប្រភព៖ UEFA ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់