• 2022-05-30 12:19:12
  • បាល់ទាត់

Rangnick មិន​បន្ត​ការងារជា​អ្នក​ប្រឹក្សា​របស់​ Man Utd ដោយ​សារ​តែ​មូលហេតុ​នេះ​

  • 2022-05-30 12:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Ralf Rangnick មិន​បន្ត​ធ្វើ​ជា​អ្នក​ប្រឹក្សា​របស់​ក្លឹប​ Manchester United ក្នុង​រយៈពេល​២ឆ្នាំ​ទៅ​មុខ​បន្ទាប់​ពី​ចប់​ពី​តំណែង​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​ក្នុង​រដូវកាល​នេះ​ ដូច​អ្វី​ដែល​កុងត្រា​ដែល​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​នោះ​ទេ​។

មូលហេតុ​នៃ​ការ​បន្ត​ធ្វើ​ជា​អ្នក​ប្រឹក្សា​របស់​ Man Utd នេះ​គឺ​លោក​ Rangnick បាន​ធ្វើ​ការ​បកស្រាយ​នៅ​ក្នុង​សន្និសីទ​កាសែត​ថា​ គឺ​លោក​ចង់​ផ្ដោត​តែ​លើ​ការងារ​ជា​គ្រូ​បង្គោល​របស់​ក្រុម​ជម្រើសជាតិ​អូទ្រីស​ ដែល​លោក​ត្រូវ​បាន​តែង​តាំង​ឲ្យ​មក​ដឹក​នៅ​រដូវកាល​ថ្មី​ខាង​មុខ​ទៅ​ រហូត​ដល់​ឆ្នាំ​២០២៤។

ដោយ​សារ​តែ​បែប​នេះ​ហើយ​ទាំង​ភាគី​លោក​ Rangnick ក៏​ដូច​ជា​ Man Utd ក៏​បាន​សម្រេច​គ្នា​រំសាយ​កុងត្រា​ជា​អ្នក​ប្រឹក្សា​របស់​ក្លឹប​នេះ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ ក្រោម​ការ​ដឹកនាំ​របស់​ Rangnick ទៅ​លើ​ Man Utd ក្នុង​រដូវកាល​ឆ្នាំ​២០២១/២២ គឺ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ Man Utd គឺ​មាន​រំពឹង​ទុក​ខុស​ពី​អ្វី​ដែល​លទ្ធផល​ទទួល​បាន​។ ក្នុង​រដូវកាល​នេះ​ Man Utd ធ្លាក់​ដល់​លេខ​៦ ក្នុង​តារាង​ប្រកួត​ PL ដោយ​ធ្លាក់​ទៅ​លេង​ UEFA Europa League នៅ​រដូវកាល​ក្រោយ​៕

ប្រភព៖ Man Utd, Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់