• 2022-05-30 06:41:23
  • បាល់ទាត់

ក្រុម​ All-Star ​«ស្មោះស្នេហ៍» ​ឡើង​ដល់​វគ្គ​៤​ក្រុម ​ជាប់​លេខ៣​ពាន​អន្តរជាតិ ​MLBB All-Star

  • 2022-05-30 06:41:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមតារា​កីឡាអេឡិចត្រូនិកកម្ពុជា​ ស្មោះស្នេហ៍​ (Smos Sne) ធ្វើ​បាន​ល្អ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​ព្រឹត្តិ​ការណ៍​ប្រកួត​កីឡា​អេឡិច​ត្រូនិកអន្តរជាតិ​ All-Star Showdown 2022 ​សម្រាប់​វិញ្ញាសា​ Mobile​ Legends Bang Bang ​ដែល​មាន​៦​ប្រទេស​គឺ​ឥណ្ឌូណេស៊ី ​សិង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី កម្ពុជា​ និង​មីយ៉ាន់ម៉ា​។

All-Star Showdown 2022 ​គឺ​ជា​ព្រឹត្តិការណ៍​ប្រកួត​កម្សាន្ត​ផ្តោត​លើ​ទេពកោសល្យ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ Moonton​ នៅ​ចុង​បញ្ចប់​នៃ​យុទ្ធនាការ ​៥១៥ ​ដែល​សហការ​រៀប​ចំ​ដោយ ​Samsung និង​ម្ចាស់​ឧបត្ថម្ភ​ផ្លូវការ​ដូចជា​ Sting ​ព្រម​ទាំង​ដៃ​គូ ​KFC, Ttoy, WOWNOW, Legend, Smart និង Pleng សម្រាប់​ដំណាក់​កាល​ទី​១​ដែល​មាន​តារា​ចម្រៀង​ ថេណា​ ជា​អ្នក​ចាត់ការ​ក្រុម ​All Star។ ​ក្រុម ស្មោះស្នេហ៍​ ធ្វើ​បាន​ល្អ​សម្រាប់​ការ​ប្រកួត​ក្នុង​ប្រទេស​ដើម្បី​ទទួល​បាន​ប្រាក់​រង្វាន់​១៥០០​ដុល្លារ​អាមេរិក​និង​បាន​ក្លាយ​ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​ដំណាក់​កាល​ទី២​ជាមួយ​ក្រុម​៥​ផ្សេង​ទៀត​មក​ពី​ប្រទេស៥​។

សម្រាប់​ដំណាក់​កាល​ទី២​ដែល​ជា​ការ​ប្រកួត​លក្ខណៈ​អន្តរជាតិ​ ក្រុម​ស្មោះស្នេហ៍​ ស្ថិត​នៅ​ពូល​ B​ ដោយ​ប្រកួត​ថ្ងៃ​ទី​១​បាន​យក​ឈ្នះ​ក្រុម​សិង្ហបុរី ​Team Skywee ​ដោយ​លទ្ធផល​ ១-០​ និង​ថ្ងៃ​ទី​២​បាន​យក​ឈ្នះ​ក្រុម​មីយ៉ាន់ម៉ា​ Clover ​ដោយលទ្ធផល ​១-០​ ដើម្បីឈរ​លេខ១​ក្នុង​ពូល​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ។

​នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ក្រុម​ស្មោះស្នេហ៍​បាន​ជួប​នឹង​ក្រុម​លេខ​២​ក្នុង​ពូល​ B ​ជាមួយ​គ្នា​គឺ​ Clover ​ប៉ុន្តែ​បាន​ចាញ់​ដោយ​លទ្ធផល​ ២-១ ​វិញ។ ​ក្រុម​ Clover បាន​ឡើង​ទៅ​វគ្គផ្តាច់​ព្រ័ត្រ​ជួប​ក្រុម​ឥណ្ឌូណេស៊ី ​Nevermind ​ប៉ុន្តែ​បាន​ចាញ់​ដោយ​លទ្ធផល​ ៣-០ ​ដូច្នេះ ​ក្រុម​ឥណ្ឌូណេស៊ី ​Nevermind បាន​ក្លាយ​ជា​ជើងឯក​ All-Star Showdown 2022។

ក្រុមស្មោះ​ស្នេហ៍​ដែល​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​នៃដំ​ណាក់​កាល​អន្តរជាតិ​ទទួល​បាន​ប្រាក់ ៣៥០០​ដុល្លារ​បន្ថែម​ទៀត​ ដូច្នេះ​ក្រុម​តំណាង​កម្ពុជា​មួយនេះ​ទទួលបាន​ប្រាក់រង្វាន់​ទាំងអស់ ៥០០០​ដុល្លារ​អាមេរិក។ ​ចំពោះ​ប្រាក់​រង្វាន់​សរុប​ក្នុង​ព្រឹត្តិការណ៍​ All-Star Showdown 2022 ​គឺ​ចំនួន​ ២៥០០០​ដុល្លារ​អាមេរិក៕

អត្ថបទ៖ នរវិទូ

មតិយោបល់