• 2022-05-30 02:35:05
  • ប្រដាល់

អេលីត​ ចំរើន៖​ ធន់​ អេងឡៃ​ គាត់​អស់​ស៊ុហ្វតាំង​ពីចូល​ជង្គង់​មក​ម្ល៉េះ​

  • 2022-05-30 02:35:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជើង​ខ្លាំង​ប្រចាំ​ក្លឹប​នាយកដ្ឋាន​អង្គរក្ស​ អេលីត​ ចំរើន​ ថា​កីឡាករ​ ធន់​ អេងឡៃ​ គឺ​អស់​ស៊ុហ្វ​តាំង​ពី​ចូល​ជង្គង់​ផ្ទួនៗ​នៅ​ដើម​ទឹក​ទី៣​មក​ម្ល៉េះ​ខណៈ​ត្រូវ​កែង​សន្លប់​តែ​ម្ដង។​

ចំរើន (ខៀវ) អេងឡៃ (ក្រហម)

អេលីត​ ចំរើន​ បាន​លើក​ឡើង​ថា​ រូប​គេ​ពិត​ជា​សប្បាយ​ចិត្ត​ណាស់​ដែល​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​មួយ​នេះ​ ពិសេស​គឺ​ការ​ឈ្នះ​ដោយ​ដាច់ស្រេច។​ ការ​ផ្លាស់ប្ដូរ​ស្នៀត​ប្រកួត​ ពិសេស​នៅ​ទឹក​៣​ដើរ​បុក​វិញ​នេះ​ ចំរើន​ បញ្ជាក់​ថា​បើមិន​សន្លប់​គេ​ក៏​សន្លប់​ខ្លួន​ឯង​ដែរ​ ដូច្នេះ​ត្រូវ​តែ​បុក​វិញ​ហើយ។​

មុន​ឈាន​ដល់​សន្លប់​ទឹក៣​នេះ​ ចំរើន​ បញ្ជាក់​ថា​ ធន់​ អេងឡេង​ គឺ​ចូល​ជង្គង់​បោះ​ច្រើន​ណាស់​ដែរ​ហើយ​ ធ្វើ​ឲ្យ​ដៃគូ​អស់​ស៊ុហ្វ​តែ​ម្ដង​ ពោល​មុន​ចូល​កែង​សន្លប់​ម្ល៉េះ។​ ការ​ដើរ​ចូល​បុក​ ឬ​ថយ​វ៉ៃ​នេះ​គឺ​អាស្រ័យ​លើ​ដៃគូ​ ហើយ​នៅ​ប្រកួត​ក្រោយៗ​នៅ​តែ​បង្ហាញ​ទម្រង់​បែប​នេះ​ដដែល។​

ធន់ អេងឡៃ ចាញ់ម្សិលមិញ

បញ្ជាក់​ដែរ​ថា​ ម្សិលមិញ​នេះ​ អេលីត​ ចំរើន​ ផ្ដួល​ ធន់​ អេងឡៃ​ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី៣​ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​មាស​របស់​សង្វៀន​ TOWN។​ ដែល​នេះ​ជា​ដំណើរ​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​១គ្រឿងទៀតឆាប់ៗ៕​

វីដេអូប្រកួត៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់