• 2022-05-27 11:42:26
  • បាល់ទាត់

Messi ហត់​នឿយ​នឹង​​ Laporta ដែល​វាយ​ប្រហារ​ធ្វើ​ទុក្ខបុកម្នេញ​តាម​ពាក្យ​សម្ដី​រហូត​មក​

  • 2022-05-27 11:42:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Lionel Messi បាន​ធ្វើ​ការ​ឆ្លើយ​តប​ទៅ​នឹង​លោក​ Joan Laporta ប្រធាន​ក្លឹប​ Barcelona ដែល​តែង​តែ​វាយ​ប្រហារ​តាម​រយៈ​ពាក្យ​សម្ដី​មក​លើ​​រូប​គេ​​កន្លង​មក​ ដែល​ជា​ពិសេស​គឺ​ពេល​ថ្មី​ៗ​ ប្រធាន​ក្លឹប​រូប​នេះ​ក៏​បាន​និយាយ​ថា​ ពួក​កីឡាករ​ទៅ​លេង​ឲ្យ​ឲ្យ​ Paris Saint Germain សុទ្ធ​តែ​ជា​ទាសករ​លុយ​ ហើយ​ថា​ Messi អី​ហ្នឹង​មក​ Barca វិញ​បាន​បើ​ Free ។

Messi បាន​និយាយ​ថា​៖" គ្មាន​នរណា​ធ្លាប់​មក​សុំ​ឲ្យ​មក​លេង​ដោយ​ Free នោះ​ទេ​ អញ្ចឹង​ហើយ​ក្នុង​ពេល​ជា​មួយ​គ្នា​នេះ​ខ្ញុំ​គិត​ពាក្យ​សម្ដី​ចេញ​ពី​មាត់​លោក​ប្រធាន​ក្លឹប​នេះ​គឺ​ហួស​ព្រំដែន​ពេក​ហើយ​ "។

កីឡាករ​រូប​នេះ​បន្ត​ថា​៖" ពួក​គេ​គឺ​បាន​វាយ​ប្រហារ​ខ្ញុំ​ ធ្វើ​ទុក្ខបុកម្នេញ​ខ្ញុំ​ ព្រោះ​ថា​ពាក្យ​ទាំង​នេះ​គាត់​មិន​គួរ​និយាយ​ចេញ​មក​នោះ​ទេ​។ ធ្វើ​បែប​នេះ​គឺ​ដូច​និយាយ​ឲ្យ​រួច​ពី​ខ្លួន​ អត់​មាន​ទទួល​ខុស​ត្រូវ​នឹង​អ្វី​ដែល​ខ្លួន​បាន​ប្រព្រឹត្ត​សោះ​ "។

លោក​ Jorge Messi ភ្នាក់ងារ​ ក៏​ដូច​ជា​ឪពុក​របស់​ Messi ផ្ទាល់​តែង​តែ​ទាក់ទង​ទៅ​កាន់​ លោក​ Laporta គឺ​មិន​មែន​ពី​រឿង​អនាគត​អី​នោះ​ទេ​ គឺ​និយាយ​សុំ​ឲ្យ​ ប្រធាន​ក្លឹប​ Barca នេះ​ឈប់​តាមដាន​កូន​របស់​លោក​​ទៀត​ ព្រោះ​កូន​លោក​មិនចូល​ចិត្ត​ទេ​ ដោយ​សារ​ចង់​បញ្ចប់​រឿង​នៅ​ Barca កន្លង​មក​ ព្រោះ​តែ​ទំនាក់ទំនង​ជា​មួយ​ប្រថាន​ក្លឹប​នេះ​គឺ​មិន​ល្អ​ប្រសើរ​ឡើយ​៕​

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់