• 2022-05-26 12:12:18
  • បាល់ទាត់

Mendy ចង់​ឲ្យ​ Liverpool ឈ្នះ​ពាន​ Champions League រដូវកាល​នេះ​

  • 2022-05-26 12:12:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកចាំទី​ក្លឹប​ Chelsea កីឡាករ​​ Edouard Mendy បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ Foot Mercato នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​ចង់​ឲ្យ​ ខ្សែ​ប្រយុទ្ធ​ក្លឹប​ Liverpool គឺ​ Sadio Mane ឈ្នះ​ពាន​ UEFA Champions League ក្នុង​រដូវកាល​នេះ​។

Mendy បាន​និយាយ​ថា​៖" ខ្ញុំ​ចង់​ឲ្យ​ Mane គេ​ឈ្នះ​ពាន​ Champions Legaue ប្រាកដ​ណាស់។ នៅ​ក្នុង​រដូវកាល​នេះ​គេ​ធ្វើ​បាន​ល្អ​ណាស់​។ គេ​កំពុង​តែ​ស្ថិត​ក្នុង​ការ​ប្រកួត​ប្រជែង​ដណ្ដើម​ពាន​ Ballon D'or អញ្ចឹង​ហើយ​បើ​ឈ្នះ​ Champions League ទៀត​គឺ​អាច​បន្ថែម​ទម្ងន់​ និង​ឱកាស​ឲ្យ​គេ​បាន​ច្រើន​ "។

អ្នកចាំទី​រូប​នេះ​ថា​៖" និយាយ​គេ​លេង​ប្រកួត​តទល់នឹង​ជា​មួយ​នឹង​គូរ​ប្រកួត​ធំ​បំផុត​ហើយ​។ អញ្ចឹង​ហើយ​អ្នកណា​ឈ្នះ​ អ្នក​នោះ​ដឹង​តែ​ខ្លាំង​ជាង​ហើយ​ "។

Liverpool នឹង​ប៉ះ​ជា​មួយ​ Real Madrid ក្នុង​ប្រកួត​ UEFA Champions League វគ្គ​ផ្ដាច់ព្រ័ត្រ​ នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​ហើយ​ នៅ​ប្រទេស​បារាំង​៕​

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់