• 2022-05-26 07:06:56
  • បាល់ទាត់

Laporta ​៖ Neymar , Messi ​អាច​មក Barcelona ​វិញ​បាន ​បើ Free ​

  • 2022-05-26 07:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Joan Laporta ​ប្រធាន​ក្លឹប Barcelona ​បាន​និយាយ​ថា​កីឡាករ Neymar ​និង Lionel Messi ​មាន​ឱកាស​ត្រលប់​មក​ទឹក​ដី Camp Nou ​បាន​វិញ ​លុះ​ត្រា​ករណី Free Transfer ​ប៉ុណ្ណោះ។

​Neymar ​កំពុង​ត្រូវ​បាន​ក្លឹប PSG ​ចង់​លក់​ចេញ ប្រសិន​បើ​មាន​ក្លឹប​ណា​មួយ​ផ្ដល់​តម្លៃ​កឲផ្ដាច់​កុងត្រា​សមរម្យ។ ស្រប​ពេល​ខ្សែ​ប្រយុទ្ធ Lionel Messi ​វិញ ​ដូច​ដែល​បាន​ឃើញ​ស្រាប់​នៅ​រដូវ​កាល​មុន រូបគេ​ហាក់​ធ្វើ​មិន​បាន​សូវ​បាន​ល្អ ហើយ​ទំនង​ជា​ចង់​ចាកចេញ​ពី​បារាំង​វិញ​ផង​ដែរ។ ​បើ​តាម​ឪពុក​របស់ Messi ​បាន​បញ្ជាក់​ថា​លោក​ក៏​សង្ឃឹម​ថ្ងៃ​ណា​មួយ ​កូន​ប្រុស​អាច​ត្រលប់​ទៅ​កន្លែង​ដែល​ធ្វើ​ឱ្យ​គេ​សប្បាយ​ចិត្ត​បំផុត FC Barcelona ​បាន​វិញ​ផង​ដែរ។

​ចំពោះ​រឿង​ខាង​លើ​នេះ លោក Laporta ​បាន​និយាយ​ដែរ​ថា​លោក​ពេញ​ចិត្ត​ក្នុង​ការ​ត្រលប់​មក​វិញ ​បើ​សិន​ជា​អាច​សម្រាប់​ខ្សែ​ប្រយុទ្ធ​កំពូល​ទាំង​ពីរ។ តែ​បើ​តាម​បច្ចុប្បន្ន​នេះ ​វា​នឹង​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ឡើយ។ ​វិធី​មួយ​ដែល​ល្អ​បំផុត​សម្រាប់​ពួកគេ​អាច​ត្រលប់​មក​វិញ​បាន នោះ​គឺ Free Transfer ​ប៉ុណ្ណោះ។ ​បច្ចុប្បន្ន ​ពួកគេ​នៅ​សល់​កុងត្រា​ជាមួយ PSG ​ហើយ​ក្លឹប​អ្នក​មាន​បារាំង​នេះ ក៏​នឹង​មិន​ឱ្យ​ចាកចេញ​ដោយ​ស្រួល​ៗ​ឬ​តម្លៃ​ផ្ដាច់​កុងត្រា​ទាប​ដែរ៕

ប្រភព៖ ESPN FC អត្ថបទ៖ នរវិទូ

មតិយោបល់