• 2022-05-25 13:33:59
  • បាល់ទាត់

Roma តទល់​នឹង​ Feyenoord ក្នុង​ Europa Conference League វគ្គ​ផ្ដាច់ព្រ័ត្រ​យប់​នេះ​

  • 2022-05-25 13:33:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ពាន​ UEFA Europa Conference League ដែល​ជា​ពាន​លំដាប់​ទី​៣របស់​ UEFA បន្ទាប់​ពី​ពាន​ UEFA Champions League និង​ UEFA Europa League គឺ​បាន​មក​ដល់​ទី​បញ្ចប់​នៅ​យប់​នេះ​ហើយ​ដោយ​មាន​ក្លឹប​ Roma នឹង​ប៉ះ​ជា​មួយ​ Feyenoord។

រាល់​ការ​ប្រកួត​នៃ​ក្របខ័ណ្ឌ​ខាង​លើ​សុទ្ធ​តែ​បាន​ប្រាក់​លើក​ទឹកចិត្ត​ជា​រៀងរាល់​ប្រកួត​ពី​ UEFA ជាពិសេស​គឺ​អ្នក​ឈ្នះ​ពាន​ Europa Conference League នេះ​នឹង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​លើក​ទឹក​ចិត្ត​ចំនួន​ ៥.៤លាន​ដុល្លារ​។

អ្នក​ឈ្នះ​ក៏នឹង​បាន​ឡើង​ទៅ​លេង​នៅ​ប្រកួត​ Europa League ដោយ​ស្វ័យប្រវត្តិ​ទៀត​ផង​នៅ​រដូវកាល​ក្រោយ​ប្រសិន​បើពួកគេ​មិន​​ជាប់​ក្នុង​លីគ​កំពូល​របស់​ខ្លួន​​ យ៉ាង​ណា​ចំពោះ​ Roma ជាប់​លេខ​៦ ក្នុង​តារាង​ប្រកួត​ Serie A និង​ Feyenoord ជាប់​លេខ​៣ ក្នុង​តារាង​ប្រកួត​ Eredivise សុទ្ធ​តែ​មាន​ជាប់​ទៅ​លេង​ Europa League ស្រាប់​នៅ​រដូវកាល​ក្រោយ​ ដូច្នេះ​កៅអី​ដែល​សល់​ពី​ក្លឹប​ទាំង​ពីរ​នេះ​ អាច​នឹង​ចែក​ទៅ​ក្លឹប​ផ្សេង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់