• 2022-05-25 02:43:57
  • បាល់ទាត់

Ancelotti ថា ចង់​ឲ្យ Liverpool ស្គាល់​ជាតិ​លេង Comeback ម្ដង ពេល​ប៉ះ Real

  • 2022-05-25 02:43:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាត់​ការ​ Carlo Ancelotti បាន​និយាយ​ថា លោក​មិន​​ចង់​លេង​​ដេញ​តាម​ពី​ក្រោយ (Comback) នៅ​ចុង​សប្ដាហ៍​នេះ​ទល់​នឹង Liverpool ឡើយ បន្ទាប់​ពី​​ក្រុម​របស់​លោក​ជូរចត់​នឹង​រឿង​នេះ​៣​​ដង​ទៅ​ហើយ។

Real Madrid នឹង​លេង​​ជាមួយ Liverpool ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League នៅ​ថ្ងៃ​​សៅរ៍​​​វេលា​ម៉ោង​២​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អាទិត្យ​សប្ដាហ៍​​នេះ។ ការ​ប្រកួត​រវាង​ក្រុម​ទាំង​ពីរ​នឹង​រៀបចំ​​ក្នុង​កីឡដ្ឋាន Stade de France ក្នុង​ទីក្រុង​ប៉ារីស​ ប្រទេស​បារាំង។

Madrid ទម្រាំ​តែ​បាន​ឡើង​មក​​កាន់​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្នុង​រដូវ​កាល​នេះ ពួក​គេ​​ជួប​រឿង​ការ​លេង​ដេញ​តាម​គ្រាប់​បាល់​​​គូប្រជែង​ជា​ច្រើន​លើក​ច្រើន​សារ។ ក្នុង​នោះ​នៅ​ជុំ​វគ្គ​១៦​ក្រុម​ពួក​គេ​បាន​លេង Comeback​យក​ឈ្នះ PSG សរុប​ទាំង​ពីរ​ជើង ៣-២ ហើយ​ក្នុង​វគ្គ​៨​ក្រុម​​ឈ្នះ Chelsea ៥-៤ និង​វគ្គ​៤​ក្រុម​ឈ្នះ​ Man City ៦-៥។

ដោយ​សារ​តែ​ជួប​រឿង​រន្ធត់​បែប​នេះ​ច្រើន​លើក​ពេក​ ធ្វើ​ឲ្យ​លោក Ancelotti សន្យា​លែង​ចង់​ជួប​ទៀត​ហើយ។ និយាយ​ក្នុង​ទីលាន​ហ្វឹកហាត់​​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​បាន​លើក​ឡើង​ថា៖ “ទេ ពួក​យើង​មិន​ចង់​បាន​​ការ​លេង Comback ណា​ទៀត​ទេ។ ពួក​យើង​សង្ឃឹម​​ថា វា​នឹង​ធ្លាក់​​លើ Liverpool ម្ដង​ដែល​ត្រូវ​ព្យាយាម​លេង​ដេញ​តាម​ពី​ក្រោយ”។ Ancelotti បាន​បញ្ជាក់​ទៀត​ថា ចំពោះ​ជុំ​ដែល​​ធ្វើ​ឲ្យ​លោក​ពិបាក​ចិត្ត​ជាង​គេ​គឺ​ពេល​ប៉ះ Chelsea៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់