• 2022-05-24 12:31:04
  • បាល់ទាត់

Mbappeថា​ កាល​គេ​នៅ​ពី​ក្មេង​ គេ​ក៏​ជា​អ្នកគាំទ្រ​ AC Milan មួយ​រូប​ផង​ដែរ​

  • 2022-05-24 12:31:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Kylian Mbappe បាន​និយាយ​ទៅ​កាន់សារព័ត៌មាន​ La Gazzetta dello Sport ក្នុង​ថ្ងៃ​នេះ​ថា​ កាល​គេ​នៅ​ពី​ក្មេង​ គេ​ក៏​ជា​អ្នកគាំទ្រ​ក្លឹប​ AC Milan មួយ​រូប​ផង​ដែរ​។

Mbappe បាន​និយាយ​ថា​៖" ភាព​ទំនាក់ទំនង​ខ្ញុំ​ជា​មួយ​នឹង​ AC Milan គឺ​ពិសេស​ណាស់​។ រឿង​នេះ​គឺ​ដោយ​សារ​តែ​កាល​ពី​ក្មេង​ ខ្ញុំ​មាន​ម៉ែ​ដោះ​ជា​ជនជាតិ​អ៊ីតាលី​ អញ្ចឹង​ហើយ​ខ្ញុំ​ចំណាយ​ពេល​ជា​មួយ​គាត់​ និង​គ្រួសារ​ច្រើន​ណាស់​ ដោយ​ពួក​គាត់​សុទ្ធ​តែ​ជា​អ្នកគាំទ្រ​ AC Milan ទាំង​អស់​គ្នា​។ អញ្ចឹង​ទៅ​ក៏​អរគុណ​ពួក​គាត់​ដែរ​ អញ្ចឹង​ហើយ​បាន​ជា​ខ្ញុំ​ក៏​គាំទ្រ​ AC Milan ហើយ​តាម​ប្រកួត​ក្លឹប​ហ្នឹង​ជា​ច្រើន​ "។

កីឡាករ​នេះ​បន្ត​ថា​៖" និយាយ​ទៅ​ខ្ញុំ​តែង​តែ​និយាយ​ថា​ បើ​ខ្ញុំ​លេង​នៅ​អ៊ីតាលី​ ខ្ញុំ​ច្បាស់​ជា​លេង​ឲ្យ​ AC Milan ប្រសិន​បើ​ខ្ញុំ​និយាយ​អី​ខុស​ពី​ហ្នឹង​ ពួក​គាត់​ច្បាស់​ជា​លេង​ខ្ញុំ​មិន​ខាន​ទេ​ (និយាយ​បែប​លេង​សើច​)។ តែ​និយាយ​មែន​ ខ្ញុំ​ពិត​ជា​ចូល​រួម​អបអរ​ដល់​ AC Milan ដែល​ឈ្នះ​ពាន​លីគ​កំពូល​ និយាយ​ទៅ​នៅ​ក្លឹប​ហ្នឹង​ ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជនជាតិ​បារាំង​ច្រើន​ ហើយ​ជា​ពិសេស​នោះ​គឺ​ Zlatan ដែល​គាត់​ជា​កំពូល​កីឡាករ​ដែល​ខ្ញុំ​គោរព​រហូត​មក​ "។

Mbappe ទើប​តែ​ចុះ​កុងត្រា​ថ្មី​ជា​មួយ​ PSG រហូត​ដល់​ឆ្នាំ​២០២៥ ដែល​នឹង​ទទួល​បាន​ប្រាក់ពលកម្ម​ប្រមាណ​ ៨១ម៉ឺន​ដុល្លារ​ ក្នុង​មួយ​សប្ដាហ៍​៕

ប្រភព៖ Marca ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់