• 2022-05-24 02:02:41
  • បាល់ទាត់

Mbappe ទម្លាយ​ថា ក្រៅ​ពី Real ក្នុង​នោះ Liverpool ក៏​បាន​មក​ចរចា​ជាមួយ​ខ្លួន​ដែរ

  • 2022-05-24 02:02:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​​ប្រយុទ្ធ Kylian Mbappe បាន​ទម្លាយ​ឲ្យ​ដឹង​ថា គេ​បាន​​ពិភាក្សា​អំពី​លទ្ធភាព​​ផ្លាស់​ទៅ​កាន់ Liverpool ក្នុង​ឱកាស​ពីរ​ផ្សេង​គ្នា​ក្នុង​អាជីព​របស់​ខ្លួន។

ក្រៅ​ពី​ការ​ប្រកួត​ប្រជែង​គ្នា​រវាង Paris Saint-Germain និង Real Madrid ក្នុង​នោះ​ Mbappe បាន​​បញ្ចេញ​ថា Liverpool ក៏​បាន​ចូល​ខ្លួន​​ចង់យក​នាំ​យក​រូប​គេ​ទៅ​លេង​នៅ​អង់គ្លេស​ដែរ។ និយាយ​ប្រាប់​សារព័ត៌មាន​កីឡាករ​សញ្ជាតិ​បារាំង​បាន​ឲ្យ​ដឹង​ថា គេ​បាន​និយាយ​តិចតួច​ជាមួយ Liverpool មិន​ច្រើន​ពេក​នោះ​ទេ។

កីឡាករ​វ័យ​២៣​ឆ្នាំ​​​ក៏​ធ្លាប់​ត្រូវ​បាន​ហង្សក្រហម​​ចាប់​អារម្មណ៍​​តាំង​ពី​ឆ្នាំ​២០១៧ ដែល​ជា​ឆ្នាំ​គេ​បាន​ខ្ចី​ជើង​ទៅ​កាន់​ PSG ពី​ក្លឹប Monaco មួយ​ឆ្នាំ​មុន​ពេល​ចុះ​កុងត្រា​ជា​ផ្លូវការ​ក្នុង​តម្លៃ​ខ្លួន​​១៦៣​លាន​ផោន។ Mbappe ថា គេ​ធ្លាប់​បាន​ពិភាក្សា​ជាមួយ Liverpool ម្ដង​កាល​ពី​៥​ឆ្នាំមុន ដោយ​សារ​តែ​​ពួក​គេ​ជា​ក្លឹប​ដែល​ម្ដាយ​ខ្លួន​ចូលចិត្ត។

ត្បិត​តែ​មាន​ការ​ទាក់ទង​ខ្លាំង​​ពី​ក្លឹប​ធំ​ៗ​ដូច​ជា Real Madrid ជា​ដើម ប៉ុន្តែ Mbappe ពេល​នេះ​បាន​សម្រេច​ចិត្ត​បន្ត​នៅ PSG រហូត​ដល់​ឆ្នាំ​២០២៥។ គេ​នឹង​ទទួល​បាន​​ថ្លៃ​នឿយហត់​៣៤​លាន​ផោន​ក្នុង​​មួយ​រដូវ​កាល (៦៥​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍)៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់