• 2022-05-16 13:14:58
  • បាល់ទាត់

Pochettino ទទួល​ស្គាល់​ថា​ សម្រាប់​ PSG ឈ្នះ​ពាន​ Ligue 1 តែ​មួយ​មិន​គ្រប់គ្រាន់​ទេ​

  • 2022-05-16 13:14:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mauricio Pochettino គ្រូបង្គោល​ក្លឹប​ Paris Saint Germain បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​ថា​ សម្រាប់​ក្លឹប​របស់​លោក​ ឈ្នះ​ពាន​ Ligue 1 តែ​មួយ​មិន​គ្រប់គ្រាន់​ទេ​។

លោក​ Pochettino បាន​និយាយ​ថា​៖" គោល​ដៅ​របស់​ Paris Saint Germain រហូត​មក​គឺ​ដើម្បី​ឈ្នះ​ពាន​ Champions League។ អញ្ចឹង​អ្វី​ដែល​ពិសេស​ដើម្បី​ទទួល​បាន​គោលដៅ​មួយ​ហ្នឹង​គឺ​ថា​ធ្វើ​យ៉ាង​ព្យាយាម​ធ្វើ​ឲ្យ​ក្រុម​ហ្នឹង​កាន់​តែ​អស្ចារ្យ​ អញ្ចឹង​ហើយ​អ្វី​ដែល​សំខាន់​ដើម្បី​ធ្វើ​អញ្ចឹង​បាន​គឺ​ត្រូវ​រៀន​ពី​ពិសោធន៍​កន្លង​មក​នេះ​ ព្រោះ​ថា​ក្លឹប​បង្កើត​មក​សម្រាប់​តែ​រក​ភាព​ជោគជ័យ​ឈ្នះ​ហ្នឹង​ឯង​ "។

លោក​បន្ត​ថា​៖" និយាយទៅ​គោលដៅ​របស់​ក្លឹប​ហ្នឹង​វា​ធំ​ពេក​អញ្ចឹង​ហើយ​ បាន​ជា​ពិបាក​នឹង​ទទួល​បាន​ណាស់​ អញ្ចឹង​ទោះ​ជា​ពេល​យើង​ឈ្នះ​ពាន​លីគ​កំពូល​ហើយ​ក៏​ដោយ​ ក៏​មើល​ទៅ​មិន​គ្រប់គ្រាន់​​ទេ​ព្រោះ​តែ​ចង់​ឈ្នះ​ពាន​ពី​បណ្ដាល​ការ​ប្រកួត​ទាំង​អស់​ ដែល​យើង​ចូល​រួម​"។

លោក​ Pochettino ក៏​បាន​បន្ថែម​ផង​ដែរ​ចំពោះ​គោលដៅ​ PSG ចង់​បាន​ UCL គឺ​ទាមទារ​តែ​ពេលវេលា​ទេ​ ព្រោះ​តែ​ក្លឹប​នេះ​មាន​កីឡាករ​ដែល​ខិត​ខំ​ចង់​ដណ្ដើម​ពាន​ហ្នឹង​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​សារព័ត៌មាន​ជា​ច្រើន​ចុះ​ថា​ Pochettino អាច​នឹង​អស់​ពេល​នឹង​ដឹកនាំ​នៅ​ PSG ហើយ​ព្រោះ​លោក​ដឹកនាំ​មិន​ទទួល​បាន​នូវ​គោលដៅ​របស់​ក្លឹប​ ដោយ​ខាង​ក្លឹប​អាច​រក​គ្រូ​ថ្មី​មក​ជំនួស​លោក​ ដែល​អាច​ជា​ លោក​ Zinedine Zidane ជា​ដើម។

មក​ទល់​នឹង​ពេល​នេះ​ក្នុង​រដូវកាល​នេះ​ PSG ទើប​តែ​ឈ្នះ​ពាន​បាន​មួយ​ទេ​ គឺ​ Ligue 1 ៕

ប្រភព៖ Dailymail ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់