• 2022-05-15 05:15:54
  • កីឡា​ផ្សេង​ៗ

បង​ប្អូន​កុំភ្លេច​គាំទ្រ​ក្រុម​ប៉េតង់​ រសៀល​នេះ​ប្រកួត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ទៀត​ហើយ​

  • 2022-05-15 05:15:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ប៉េតង់​កម្ពុជា​ វិញ្ញាសា​ ២ទល់២​ បុរស-នារី​ បាន​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ និង​ត្រូវ​ប្រកួត​ជា​ថ្មី​នៅ​រសៀល​ថ្ងៃ​នេះ​នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ នៅ​ឯ​ប្រទេស​វៀតណាម។​

ក្រុមប៉េតង់នារី ២ទល់២

នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​កញ្ញា​ គីន សំណាង​ អគ្គលេខាធិការ​រង​សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​​បញ្ជាក់​ថា​ ក្រុម​ប៉េតង់​គឺ​ឈាន​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​លើ​វិញ្ញាសា​ ២ទល់​២​ ទាំង​បុរស​ និង​នារី។​ ខណៈ​វគ្គ​នេះ​គឺ​មាន​ន័យ​ថា​កម្ពុជា​កក់​មេដាយ​សំរឹទ្ធ​២គ្រឿង​ជា​ស្រេច​ ប្រសិន​បើ​ឈ្នះ​នៅ​រសៀល​នេះ​ទៀត​នឹង​បន្ត​ឡើង​ដណ្ដើម​មេដាយ​មាស​តែ​ម្ដង។​

វគ្គ​ពាក់​កណ្ដាល​ផ្ដាច់​ព្រ័ត្រ​នេះ​គឺ​កម្ពុជា​ប៉ះ​

វិញ្ញាសា បុរស ២នាក់ ទល់ ២នាក់

កម្ពុជា VS ឡាវ

វិញ្ញាសា នារី ២នាក់ ទល់ ២នាក់

កម្ពុជា VS វៀតណាម

ក្រុមប៉េតង់បុរស ២ទល់២

បញ្ជាក់​ដែរ​ថា​ សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បញ្ជូន​កីឡាករ​ កីឡា​ការិនី​១៩រូប​ លេង​លើ​៨វិញ្ញាសា​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣១​ ឯ​ប្រទេស​វៀតណាម​នេះ។​ នៅ​ពេល​នេះ​គឺ​ប្រកួត​បាន​៤វិញ្ញសា​ហើយ​គឺ​ វាយ​យកពិន្ទុ​ បុរស​-នារី​ និង​ ២ទល់​២​ បុរស-នារី។​ សរុប​មេដាយ​គឺ​ឈ្នះ​បាន​សំរឹទ្ធ​២គ្រឿង​(វាយ​យក​ពិន្ទុ​)​ ចំណែក​ ២ទល់​២​ បុរស-នារី​កំពុង​ដំណើរ​ការ​ប្រកួត។​ ការ​ប្រកួត​រសៀល​នេះ​ SABAY​ នឹង​ផ្សាយ​ផ្ទាល់​ជូន​ប្រិយមិត្ត​ទស្សនា​ចាប់​ពី​ម៉ោង​ ១កន្លះ​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់