• 2022-05-12 13:24:24
  • បាល់ទាត់

Almiron ខ្សែ​បម្រើ​របស់​ Newcastle ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ប្រចាំ​ខែ​មេសា​របស់​ PL

  • 2022-05-12 13:24:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ Miguel Almiron បាន​ឈ្នះ​ពាន​គ្រាប់​បាល់​ឆ្នើម​ប្រចាំ​ខែ​មេសា​ របស់​ Premier League ក្នុង​ថ្ងៃ​នេះ​។

គ្រាប់​បាល់​ដែល​ធ្វើ​ឲ្យ​កីឡាករ​ Newcastle នេះ​ឈ្នះ​គឺ​ជា​គ្រាប់​បាល់​ដែល​ស៊ុត​ចូល​ក្នុង​ប្រកួត​តទល់នឹង​ Crystal Palace ក្នុង​លទ្ធផល​ឈ្នះ​ ១-០ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មេសា​ ឆ្នាំ​២០២២​កន្លង​ ដោយ​គ្រាប់​បាល់​នេះ​ Almiron បាន​បណ្ដើរ​បាល់​តាំង​ពី​ពាក់កណ្ដាល​ រហូត​ស៊ុត​ចូល​ ទោះ​ជា​មាន​ការ​ប្រទាញ​ប្រទង់​ពី​កីឡាករ​ Crystal Palace ក៏​ដោយ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ នេះ​ជា​លើក​ទី​១ហើយ​សម្រាប់​កីឡាករ​ខាង​លើ​ ដែល​បាន​ឈ្នះ​ពាន​នេះ​ ហើយ​នេះ​ក៏​ជា​លើក​ទី​១ សម្រាប់​ Newcastle ផង​ដែរ​ក្នុង​រយៈពេល​ ៣ឆ្នាំ​ចុង​ក្រោយ​ ដែល​មាន​កីឡាករ​ឈ្នះ​ពាន​នេះ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់