• 2022-05-12 12:20:31
  • បាល់ទាត់

មក​ដឹកនាំ​ Burnley មិន​ទាន់​បាន​ ១ខែ​ផង​ Jackson ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ PL ប្រចាំ​ខែ​មេសា​

  • 2022-05-12 12:20:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mike Jackson អ្នកចាត់ការ​បណ្ដោះ​អាសន្ន​របស់​ក្លឹប​ Burnley បាន​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម Premier League ​ប្រចាំ​ខែ​មេសា​ ក្នុង​ថ្ងៃ​នេះ​។

លោក​ Jackson ទើប​តែ​មក​ដឹកនាំ​ Burnely មិន​ទាន់​បាន​ ១ខែ​ទេ​ ដោយ​លោក​ទើប​តែ​មក​ធ្វើ​ជា​អ្នកចាត់ការ​បណ្ដោះ​អាសន្ន​ក្លឹប​នេះ​ចាប់​ពី​ថ្ងៃ​ទី​១៥ ខែ​មេសា​ ឆ្នាំ​២០២២​ រហូត​មក​។

ក្នុង​ខែ​មេសា​កន្លង​ទៅ​នេះ​ លោក​ Jackson បាន​ដឹកនាំ​ Burnely ក្របខ័ណ្ឌ​ PL ឈ្នះ​៣ប្រកួត (ឈ្នះ​ Southampton ២-០, Wolves ១-០ និង​ Watford ២-១)​ ស្មើ​១ប្រកួត​ (ស្មើ​នឹង​ West Ham ១-១) ដែល​នេះ​ជា​ប្រវត្តិសាស្ត្រ​ដ៏​ល្អ​​របស់​ក្លឹប​នេះ​។

នេះ​ជា​លើក​ទី​១ហើយ​សម្រាប់​ លោក​ Jackson ឈ្នះ​ពាន​ខាង​លើ​ ដោយ​លោក​ឈ្នះ​ដោយ​ការ​បោះ​ឆ្នោត​ ក្នុង​ចំណោម​ការ​ប្រកួត​ប្រជែង​នឹង​ លោក​ Thomas Frank, Pep Guardiola និង​ Jurgen Klopp។

ក្នុង​ខណៈ​នេះ​ Burnley ស្ថិត​ក្នុង​លំដាប់​ទី​១៧ នៃ​តារាង​ PL មាន​៣៤ពិន្ទុ​ ដែល​ស្ថិត​ក្នុង​​តំបន់​គ្រោះ​ថ្នាក់​ ក្បែរ​តំបន់​កោត​ចោល​ពី​លីគ​នេះ​សម្រាប់​រដូវកាល​ក្រោយ​៕

ប្រភព៖ Premier League ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់