• 2022-05-11 02:51:10
  • បាល់ទាត់

កីឡាករ Barca ម្នាក់​រត់ៗ​ដួល​ខ្ពក​លើក​ដាក់​ឡាន​ពេទ្យ ក្រោយ​បុក​ក្បាល​ជាមួយ​មិត្តរូម​ក្រុម​

  • 2022-05-11 02:51:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ការពារ​របស់ Barcelona កីឡាករ Ronald Araujo ត្រូវ​បាន​បញ្ជូន​នៅ​មន្ទីរពេទ្យ បន្ទាប់​​ពី​ដេក​ដួល​លើ​ទីលាន​ក្នុង​ការ​ប្រកួត​ទល់​នឹង Celta Vigo ក្នុង​ក្របខណ្ឌ La Liga។

កីឡាករ​វ័យ​២៣​ឆ្នាំ​បាន​​ទទួល​រង​របួស​​ដោយ​សារ​តែ​ប៉ះ​ទង្គិច​ក្បាល​គ្នា​ជាមួយ​មិត្តរួម​ក្រុម Gavi អំឡុង​​ពេល Barca កំពុង​នាំ​មុខ Celta Vigo ៣-១ ក្នុង​កីឡដ្ឋាន Nou Camp។ Araujo ត្រូវ​បាន​សង្គ្រោះ​​ជា​ច្រើន​នាទី​លើ​ទីលាន មុន​ពេល​បញ្ជូន​ឡើង​ឡាន​ពេទ្យ​​ចេញ​ទៅ​ក្រៅ។

​ចុង​បញ្ចប់​នៃ​ការ​ប្រកួត Barcelona បាន​យក​ឈ្នះ Celta Vigo ៣-១។ ៣​គ្រាប់​​របស់​ក្រុម​លោក Xavi ធ្វើ​បាន​ដោយ​ខ្សែ​ប្រយុទ្ធ Memphis Depay និង Pierre-Emerick Aubameyang ២​គ្រាប់​ម្នាក់​ឯង។ ក្រោយ​បញ្ចប់​ការ​ប្រកួត Xavi បាន​ប្រាប់​ពី​អាការៈ​របស់ Araujo ថា គេ​បាន​ដឹង​ខ្លួន​ ហើយ​​ត្រូវ​ចំណាយ​ពេល​មួយ​យប់​នៅ​មន្ទីរពេទ្យ ប៉ុន្តែ​គេ​បាន​គេច​ផុត​ពី​គ្រោះ​ថ្នាក់​ហើយ៕

​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់