• 2022-05-10 02:26:32
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ប៉េតង់៖​ កម្មវិធី​ជើងឯក​ពិភពលោក​នៅ​ដាណឺម៉ាក​ជា​ការ​ផ្ដល់​ឱកាស​ដល់​យុវជន​

  • 2022-05-10 02:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​ជើងឯក​ពិភពលោក​ នៅ​ប្រទេស​ដាណឺម៉ាក​នេះ​សហព័ន្ធ​ផ្ដល់​ឱកាស​ដល់​យុវជន​បាន​ទៅ​ប្រកួត​សន្សំ​បទ​ពិសោធ​ ពង្រឹង​សមត្ថភាព​ដើម្បី​ជា​កម្លាំង​ស្នូល​បន្ត​ពី​រៀមច្បង​នៅ​ពេល​អនាគត​ខាង​មុខ។​

លោក​ ហ៊ឹម​ ខេមរា​ (កណ្ដាលគេ)

លោក​ ហ៊ឹម​ ខេមរា​ ប្រតិភូ​ដឹកនាំ​កីឡាបានឲ្យ​ដឹង​ថា​ សម្រាប់​ការ​ប្រកួត​ជើងឯក​ពិភពលោក​ធ្វើ​ឡើង​នៅ​ប្រទេស​ដាណឹម៉ាក​លើក​នេះ​ កម្ពុជា​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ចំនួន​៤នាក់​ លេង​លើ​៥វិញ្ញាសា។​ ដោយ​សារ​តែ​ចំ​ពេល​ប្រកួត​ស៊ីហ្គេម​ផង​នោះ​ទើប​សហព័ន្ធ​បែងចែក​កីឡាករ​ កីឡា​ការិនី​ទៅ​ប្រជែង​តាម​ជាក់ស្ដែង។​

លោកគ្រូ អ្នក​គ្រូ និងសិស្ស

ប្រតិភូ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ដាក់​យុវជន​ច្រើន​ទៅ​ប្រកួត​នៅ​ដាណឺម៉ាក​នេះ​ក៏​ជា​ការ​ផ្ដល់​ឱកាស​ល្អ​មួយ​សម្រាប់​ពួកគេ​ស្វែង​យល់​ពី​ការ​ប្រកួត​ ដកស្រង់​បច្ចេកទេស​ដៃគូ​ ពង្រឹង​បទ​ពិសោធ​ដើម្បី​ត្រៀម​បន្ត​ពី​រៀមច្បង​ៗ​ដែល​ធ្លាប់​មាន​ស្នាដៃ​ជា​ដើម។​

កីឡាករតំណាងកម្ពុជា

រំលឹក​ដែរ​ថា​ សហព័ន្ធ​ប៊ូល​ និង​ប៉េតង់​កម្ពុជា​ បាន​បញ្ជូន​កីឡាករ​ កីឡា​ការិនី​ ៤រូប​ទៅ​ចូលរួម​ប្រកួត​ជើងឯក​ពិភពលោក​នៅ​ប្រទេស​ដាណឺម៉ាក។​ ពួកគេ​នឹង​លេង​លើ​៥វិញ្ញាសា​រួម​មាន​ ១ទល់១​ បុរស​ ១ទល់១​ នារី​ ២ទល់២​ បុរស​ ២ទល់២​ នារី​ និង​វិញ្ញាសា​ចម្រុះ។​ការ​ប្រកួត​នឹង​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១២​ ដល់ ១៥​ ឧសភា។​ ក្រុម​ប៉េតង់​របស់​កម្ពុជា​បាន​ចាក់ចេញ​តាំង​ពី​ថ្ងៃ​ទី៨​ ឧសភា​ ២០២២៕​

កីឡាករតំណាងកម្ពុជា

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់