• 2022-05-06 02:12:21
  • បាល់ទាត់

ក្រុម​ដែល​ទម្លាក់​ Barcelona ពេល​នេះ​បន្ត​ដំណើរ​ដល់​ផ្ដាច់ព្រ័ត្រ Europa League

  • 2022-05-06 02:12:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​មក​ពី​អាល្លឺម៉ង់ Eintracht Frankfurt បាន​ទម្លាក់​​ក្រុម​មក​ពី​អង់គ្លេស​ West Ham ឡើង​ទៅ​កាន់​វគ្គ​​ផ្ដាច់ព្រ័ត្រ Europa League ហើយ​នឹង​ត្រូវ​ទៅ​ជួប Ranger ដើម្បី​ដណ្ដើម​ពាន។

ក្នុង​ការ​ប្រកួត​ខ្សែ​ការពារ Cresswell របស់​ West Ham ទទួល​បាន​កាត​ក្រហម​តាំងតែ​នាទី​ទី​១៩។ ៧​នាទី​បន្ទាប់​ Frankfurt ក៏​រក​បាន​គ្រាប់​នាំ​មុខ​ ធ្វើ​បាន​ដោយ​​ខ្សែ​ប្រយុទ្ធ Rafael Borre។ មួយ​គ្រាប់​នេះ​​បាន​បន្សល់​រហូត​ដល់​បញ្ចប់​ការ​ប្រកួត នាំ​ឲ្យ Frankfurt ឈ្នះ West Ham សរុប​ទាំង​ពីរ​ជើង ៣-១។

Frankfurt ជា​ក្រុម​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល បន្ទាប់​ពី​ទម្លាក់ Barcelona ក្នុង​វគ្គ​៨​ក្រុម​ចុងក្រោយ​​លទ្ធផល ៤-៣។ តាម​រយៈ​ជ័យជម្នះ​ខាង​លើ Frankfurt នឹង​ត្រូវ​ឡើង​វគ្គ​​ផ្ដាច់ព្រ័ត្រ​ Europa League ត្រូវ​ប៉ះ​ក្រុម​មក​ពី​ស្កុតឡែន​ Ranger ដែល​បាន​ទម្លាក់ Leipzig៕ ​​

ប្រភព៖ BBC ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់