• 2022-05-05 13:16:50
  • បាល់ទាត់

Rudiger ដឹង​តែ​ផ្លាស់​មក​កាន់​ Real Madrid ហើយ​រដូវកាល​ក្រោយ​ ចាំ​តែ​ថ្ងៃ​ប្រកាស​ជា​ផ្លូវការ​ទេ​

  • 2022-05-05 13:16:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែការពារ​ Antonio Rudiger ដឹង​តែ​ផ្លាស់​ពី​ក្លឹប​ Chelsea មក​កាន់​ក្លឹប​ Real Madrid នៅ​ក្នុង​រដូវកាល​ក្រោយ​នេះ​ហើយ​ ដោយ​រង់​ចាំ​តែ​ថ្ងៃ​ក្លឹប​ប្រកាស​ជា​ផ្លូវការ​ប៉ុណ្ណោះ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ កំពូល​អ្នក​កាសែត​ Fabrizio Romano ។

កន្លង​មក​ លោក​ Thomas Tuchel ក៏​ធ្លាប់​លើក​ឡើង​ផង​ដែរ​ថា​ Rudiger ចង់ចាកចេញ​ពី​ Chelsea នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ បន្ទាប់​ពី​ចប់​កុងត្រា​ មួយ​វិញ​ទៀត​ដោយ​សារ​តែ​ទណ្ឌកម្ម​របស់​ប្រទេស​អង់គ្លេស​បាន​ដាក់​សម្ពាធ​​លើ Chelsea មិន​ឲ្យ​បន្ត​កុងត្រា​ថ្មី​លើ​កីឡាករ​របស់​ខ្លួន ​ជា​ចំណោម​កត្តា​មួយ​​នាំ​ឲ្យ​ខ្សែការពារ​រូប​នេះ​ មិន​អាច​បន្ត​នៅ​ជាមួយ​ក្លឹប​ដូច​គ្នា។

បើ​ប្រភព​ខាង​លើ​ Rudiger ​ធ្លាប់​ព្រមព្រៀង​ពាក្យ​សម្ដី​ថា​នឹង​ទៅ​ Real ។ ​នៅ​ក្នុង​ថ្ងៃ​នេះ​ការ​ចរចា​អ្វី​ទាំង​អស់​ត្រូវ​បាន​បញ្ចប់​ ដោយ​កីឡាករ​រូប​នេះ​ដឹង​តែ​មក​លេង​ឲ្យ​ Real ដោយ​នឹង​ចុះ​កុងត្រា​ជា​ផ្លូវ​ការ​ទៅ​លេង​ឲ្យ​ក្លឹប​នេះ​រយៈពេល​ ៤ឆ្នាំ​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៦ នឹង​ប្រកាស​ជា​ផ្លូវការ​ចុង​រដូវកាល​នេះ​។

Rudiger បាន​ផ្លាស់​មក​លេង​ឲ្យ​ Chelsea រយៈពេល​៥ឆ្នាំ​ហើយ​ចាប់​ពី​ឆ្នាំ​២០១៧មក​ ដោយ​ធ្លាប់​ចូល​ប្រកួត​សរុប​ ១៩៨ប្រកួត​ ស៊ុត​ចូល​ ១២គ្រាប់​ និង​ជួយ​ក្លឹប​ឲ្យ​ឈ្នះ​ពាន​ FA Cup, Champions League, Europa League, FIFA Club World Cup និង Super Cup៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់