• 2022-05-05 02:36:28
  • បាល់ទាត់

ជឿ​អត់! ​មានគ្រូធ្មប់​ច្រើន​នាក់​​ដាក់បណ្ដាសា​​ Pep ​មិន​ឈ្នះ UCL​ ​ទោះ​ឱកាស​មាន​ក្ដី​

  • 2022-05-05 02:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​រឿង​រ៉ាវ​ចម្លែក​មួយ​កំពុង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្ដាញ​សង្គម ​នៅ​ពេល​គេ​គាស់​កកាយ​រឿង​គ្រូ​ធ្មប់​នៅ​តំបន់​អាហ្វ្រិក​ម្នាក់ ​បាន​ដាក់​បណ្ដាសា​លោក Pep Guardiola ​មិន​ឱ្យ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​។

​ដំណឹង​ខាង​លើ​នេះ​កើត​មាន​ដោយសារ​តែ​ភ្នាក់ងារ​របស់ Yaya Toure ​ជា​អ្នក​បង្ហើប។ ដោយ​កាល​នោះ​លោក Pep ​មាន​បញ្ហា​ជាមួយ Toure ​រហូត​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​ត្រូវ​ចាកចេញ ​ហើយ​ភ្នាក់ងារ​ម្នាក់​នោះ​បាន​និយាយ​ថា​លោក Pep ​បង្កើត​រឿង​ប្រឆាំង​ជាមួយ​កីឡាករ​អាហ្វ្រិក​តែ​ម្ដង។ ​ខណៈ​ដែល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ City ​ធ្វើ​បាន​ល្អ​ណាស់ ​និង​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ទៀត​ដែរ​នៅ UCL ​តែ​ចុង​ក្រោយ​មិន​អាច​ឈ្នះ​បាន​មែន។

​បើ​តាម​សម្ដី​របស់​ភ្នាក់ងារ Dmitri Seluk ​និយាយ​កាល​ពី​ឆ្នាំ​២០១៨​កន្លង​ទៅ​នោះ និយាយ​ថា​៖ “គាត់​(Pep) បាន​ប្រែក្លាយ​អាហ្រ្វិក​ទាំងអស់​ប្រឆាំង​នឹង​ខ្លួនគាត់​។ ខ្ញុំ​ប្រាកដ​ថា​គ្រូ​អាគម​នៅ​អាហ្រ្វិក​ជាច្រើន​នា​ពេល​អនាគត​នឹង​មិន​អនុញ្ញាត​ឱ្យ Guardiola ឈ្នះ​ UCL ​ឡើយ។ នេះ​សម្រាប់ Guardiola ដែល​ជា​បណ្តាសា​អាហ្វ្រិក​។ អនាគត​នឹង​បង្ហាញថាតើ​ខ្ញុំ​និយាយ​ត្រូវ​ឬ​អត់​”៕

ប្រភព៖ Asiaone អត្ថបទ៖ នរវិទូ

មតិយោបល់