• 2022-05-02 08:16:10
  • បាល់ទាត់

Mason Mount ជា​គោលដៅ Man City និង Liverpool ចាប់​អារម្មណ៍

  • 2022-05-02 08:16:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Chelsea កំពុង​តែ​បារម្ភ​​ខ្សែ​បម្រើ Mason Mount ​ធ្លាក់​លើ​ដៃ​របស់ Manchester City ឬ Liverpool ដោយ​សារ​តែ​​ក្លឹប​របស់​ពួក​គេ​ជួប​វិបត្តិ​​ម្ចាស់​ក្លឹប។

កីឡាករ​សញ្ជាតិ​អង់គ្លេស​វ័យ​២៣​ឆ្នាំ​​គឺ​ជា​កីឡាករ​ Chelsea ម្នាក់​ដែល​មាន​ថ្លៃ​ពលកម្ម​ទាប​ជាង​គេ​បំផុត​រង្វង់​៧​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។ Mount នៅ​សល់​កុងត្រា​​២​​ឆ្នាំ​​​ទៀត​លើ​កិច្ចសន្យា​របស់​​គេ ប៉ុន្តែ​ដោយ​សារ​តែ​​ទណ្ឌកម្ម​​បាន​រារាំង​ Chelsea មិន​អាច​ផ្ដល់​កុងត្រា​ថ្មី​ទៅ​កាន់​គេ។

គូ​ប្រជែង Liverpool និង City កំពុង​តែ​តាម​ដាន​ចាប់​អារម្មណ៍​ ដែល​ធ្វើ​ឲ្យ​តោខៀវ​កើន​ក្ដី​បារម្ភ​ថា Mount ត្រូវ​ក្លឹប​ទាំង​ពីរ​ឆក់​យក​ទៅ​បាត់។ កន្លង​ទៅ​លោក Jurgen Klopp ធ្លាប់​និយាយ​ជា​សាធារណៈ​សរសើរ​លើ Mount ខណៈ​លោក Pep Guardiola ក៏​ជា​ពេញ​ចិត្ត​កីឡាករ​សញ្ជាតិ​អង់គ្លេស​ដូច​គ្នា។

Mason Mount ជា​កីឡាករ​កើត​ចេញ​ពី​យុវជន​របស់ Chelsea ចូលហាត់​តាំង​តែ​ពី​ឆ្នាំ​២០០៥។ រហូត​ដល់​២០១៩ គេ​មាន​ឱកាស​បាន​មក​លេង​​ក្នុង​ក្រុម​ធំ ប៉ុន្តែ​​ធ្លាប់​ត្រូវ​បាន​ខ្ចី​ជើង​ទៅ​លេង​នៅ​ក្លឹប​ផ្សេង​ៗ​មួយ​រយៈ មុន​ក្លាយ​ជា​កីឡាករ​សំខាន់​ក្នុង​ក្រុម​ដូច​សព្វថ្ងៃ។ Mount ធ្លាប់​ត្រូវ​បាន​ក្លឹប Vitesse លេង​ក្នុង​លីគ​ប្រទេស​ហុល្លង់​ខ្ចី​ជើង​​កាល​ពី​រដូវ​កាល​២០១៧-១៨ និង​ខ្ចី​ជើង​ទៅ Derby County រដូវ​កាល​២០១៨-១៩៕ ​​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់