• 2022-04-29 07:01:53
  • កីឡា​ផ្សេង​ៗ

សហព័ន្ធ​ទ្រីយ៉ាត្លុង​ រឹតតែ​មាន​សកម្មភាព​កាន់​តែ​ច្រើន​ក្រោយ​ចុះ​ MOU ​ជា​មួយ​ COROS Cambodia

  • 2022-04-29 07:01:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម្សិលមិញ​នេះ​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​ជា​មួយ​ (MOU)​ ជា​មួយ​ COROS Cambodia​ ដើម្បី​រួម​ចំណែក​លើក​ស្ទួយ​ និង​អភិវឌ្ឍន៍​កីឡា​មួយ​នេះ​រឹតតែ​មាន​គុណភាព​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ២០២៣។​

លោក​ ងិន​ សុខបញ្ញា​

លោក​ ងិន​ សុខបញ្ញា​ អគ្គលេខាធិការ​សហព័ន្ធ​បាន​ឲ្យ​ដឹង​ថា​ ការ​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​គឺ​ជា​ការ​បោះ​ជំហាន​មួយ​ទៀត​របស់​សហព័ន្ធ​ទ្រីយ៉ាត្លុង​កម្ពុជា​ដើម្បី​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ កម្ពុជា​ជា​ម្ចាស់់​ផ្ទះ។​

បន្ថែម​ពី​នេះ​ទៀត​កីឡាករ​ កីឡា​ការិនី​នឹង​ទទួល​បាន​សំលៀកបំពាក់​ហ្វឹកហាត់​ សម្ភាស​ក្នុង​ការ​ហ្វឹកហាត់​ផ្សេងៗ។​ COROS Cambodia​ នឹង​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត​កីឡាករ​ កីឡា​ការិនី​ឆ្នើម​ឈ្នះ​ក្នុង​កម្មវិធី​ផ្សេងៗ​ និង​បង្កើត​ឲ្យ​មាន​ជា​កម្មវិធី​ប្រកួត​នានា​តាម​ស្តង់ដារ​ដើម្បី​រួម​ចំណែក​បង្កើន​បទ​ពិសោធ​បន្ថែម។​

ទិដ្ឋភាពម្សិលមិញ

រំលឹក​ដែរ​ថា​ កម្មវិធី​​អនុស្សរណៈ​យោគយល់​គ្នា​រវាង​សហព័ន្ធ​កីឡា​ទ្រីយ៉ាត្លុង​កម្ពុជា​ និង​ក្រុម​ហ៊ុន​ COROS Cambodia​ នេះ​ធ្វើ​ឡើង​កាល​ពី​ម្សិលមិញ​នៅ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ (NOCC)៕​

ទិដ្ឋភាពម្សិលមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់