• 2022-04-28 11:38:54
  • បាល់ទាត់

Liverpool នឹង​បើក​កិច្ចចរចា​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Klopp

  • 2022-04-28 11:38:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Liverpool ត្រូវ​បាន​សារព័ត៌មាន​ Goal ក៏​ដូច​ជា​សារព័ត៌មាន​បាល់ទាត់​ធំៗ​ទៀត​ចុះ​ផ្សាយ​ថា​ នឹនង​បើក​កិច្ចចរចា​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ លោក​ Jurgen Klopp នៅ​ក្នុង​ពេល​ឆាប់ៗ​។

លោក​ Klopp បាន​មក​ដឹកនាំ​ក្លឹប​ Liverpool នេះ​តាំង​ពី​ខែ​តុលា​ ឆ្នាំ​២០១៥​រហូត​មក​ ដោយ​ជួយ​ក្រុម​ហង្ស​ក្រហម​មួយ​នេះ​ឲ្យ​កាន់​តែ​ឈាន​ទៅ​កម្រិត​មួយ​ខ្ពស់​ និង​មាន​ការ​លិច​ធ្លោ​ខ្លាំង​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​ទទួល​ស្គាល់​ស្នាដៃ​របស់​លោក​។

អ្នក​ចាត់ការ​រូប​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ក្លឹប​នៅ​ឆ្នាំ​២០២៤​ ដោយ​​កន្លង​មក​លោក​ធ្លាប់​បញ្ជាក់​ថា​នឹង​លាឈប់​ពី​ក្លឹប​នេះ​បន្ទាប់​ចប់កុងត្រា​លើក​នេះ​ យ៉ាង​ណា​កាល​ពី​ពេល​ថ្មីៗ​នេះ​ជំហរ​របស់​ខ្លួន​ហាក់​ដូច​ជា​ប្រែប្រួល​ដោយ​លោក​នឹង​បន្ត​ទៀត​ បើ​ក្លឹប​ឲ្យ​បន្ត​។

ដូច្នេះ​ហើយ​បើ​តាម​ប្រភព​ខាង​លើ​ ថ្នាក់ដឹកនាំ​ Liverpool កាន់​តែ​ទំនុក​ចិត្ត​លើ​ការ​ដឹកនាំ​របស់​ Klopp ដោយ​នឹង​ជួប​ជា​មួយ​ភ្នាក់ងារ​របស់​លោក​ឆាប់ៗ​ ដើម្បី​ពិភាក្សា​រឿងបន្ត​កុងត្រា​ក្នុងរយៈពេល​ ២ឆ្នាំ​បន្ថែម​ទៀត​។

រយៈពេល​ជិត​៧ឆ្នាំ​កន្លង​ទៅ​នេះ​ លោក​ Klopp បាន​ឈ្នះ​ពាន​ខ្លួន​ឯង​ក៏​ដូច​ជា​ឲ្យ​ក្លឹប​ Liverpool ដូច​ជា​​ ពាន​ World's Best Club Coach ចំនួន​២ដង​ ពាន​ FIFA Club World Cup Winner ១ដង​ ពាន​ Premier League ១ដង​ ពាន​ UEFA Champions League ១ដង​ និង​ពាន​ UEFA Supercup ១ដង​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់