• 2022-04-28 07:21:47
  • កីឡា​ផ្សេង​ៗ

សម្ដេច​តេជោ​ ហ៊ុន​ សែន ៖ អ្នក​ទៅ​ស៊ីហ្គេម​ត្រូវ​ដឹង​ ប្រជា​ជន​ជិត​១៧​លាន​នាក់​នៅ​ជា​មួយ​​

  • 2022-04-28 07:21:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​​ថ្លែង​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជា​មួយ​កីឡាករ​​-​កីឡា​ការិនី​កាល​ពី​ព្រឹក​មិញ​​នេះ​​សម្ដេច​​តេជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​​នៃ​ព្រះរាជ​ណា​ចក្រ​កម្ពុជា​ក្រើន​រំលឹក​ដល់​អត្តពលិក​ទាំង​​អស់​​ថា ទៅ​ប្រកួត​នៅ​​ស៊ីហ្គេម​នេះ​កាន់​ទង​ជាតិ​កម្ពុជា​ទៅ​ ហើយ​​ក៏​មាន​ប្រជា​ជន​ជិត​១៧​លាន​នាក់​នៅ​ជា​មួយ​។ ​

រូប​ថត៖ CAMSOC​

​ក្នុង​ពិធី​ជួប​នោះ​ដែរ​សម្ដេច​ ហ៊ុន សែន បាន​​មាន​ប្រសាសន៍​លើក​ទឹក​ចិត្ត​ឲ្យ​កីឡាករ​ទាំង​អស់​ប្រឹងប្រែង​ប្រកួត ដោយ​ប្រើ​សមត្ថភាព​ពិត​ៗ​ជៀសវាង​ដាច់​ខាត​ការ​ប្រកួត​ប្រាស់​​​សារធាតុ​លើក​កម្លាំង​។ មួយ​វិញ​ទៀត​ការ​ទៅ ស៊ីហ្គេម​ ​​ចេះ​គោរព​ច្បាប់​នៃ​ការ​ប្រកួត​ ព្រោះ​ជា​មុខ​មាត់​ប្រទេស​ជាតិ ពិសេស​ទៅ​ប្រកួត​គឺ​មាន​ប្រជា​ជន​ជិត​១៧​លាន​នាក់​នៅ​ជា​មួយ​។

«​ក្មួយៗ​ដែល​ជា​កីឡាករ​-​កីឡា​ការិនី ​ត្រូវ​ដឹង​ឲ្យ​ច្បាស់​ថា ការ​ទៅ​ប្រកួត​នេះ​គឺ​កាន់​ទង់​ព្រះរាជាណាចក្រ​កម្ពុជា​ទៅ​ជា​មួយ។ ដូច្នេះ​ក្មួយ​ៗ​ត្រូវ​តែ​ដឹង​ថា ​នៅ​ជាប់​​ខ្លួន​ក្មួយ​នោះ​ មាន​​តួអង្គ​ព្រះមហាក្សត្រ ​មាន​តួ​អង្គនីតិបញ្ញត្តិ​ ​​រដ្ឋសភា ​ព្រឹទ្ធសភា ​មាន​តួអង្គ​នីតិប្រតិបត្តិ ពិសេស​នោះ​មាន​ប្រជាជន​ជិត​​១៧​លាន​នាក់​​ ដែល​នៅ​ជា​មួយ​នឹង​ក្មួយ​ៗ​»។ ​នេះ​ជា​សម្ដី​ទាំង​ស្រុង​របស់​សម្ដេច​តេជោ​ ហ៊ុន សែន​ បាន​​​មាន​ប្រសាសន៍​​។

​​​​​​​​​​​​សម្ដេច​បាន​​សង្កត់​ធ្ងន់​ថា «កិត្តិយស​ និង​សេចក្ដី​ថ្លៃថ្នូរ​សំខាន់ណាស់ សម្រាប់​ប្រទេស​ជាតិ​​របស់​យើង។ ដូច្នេះ​មិន​ឲ្យ​​ប្រើ​ជា​ដាច់​ខាត​អា​សារធាតុ​​គ្រឿង​​លើក​កម្លាំង​នេះ​ ​ការ​ប្រកួត​អាច​​មាន​ភាព​ថ្លោះធ្លោយ​ដោយ​អចេតនា​ណា​មួយ តែ​ការ​ប្រើ​សារធាតុ​លើក​កម្លាំង​នេះ​ជា​ចេតនា​ពិត​ប្រាកដ​។ ដូច្នេះ​បើ​មាន​រឿង​នេះ​កើត​ឡើង​វា​ជា​រឿង​អសោច​សម្រាប់​មុខ​មាត់​ប្រទេស​ជាតិ​របស់​យើង​»។ ​

​​​​​សូម​បញ្ជាក់​ថា ការ​ប្រកួត​ស៊ីហ្គេម​នៅ​វៀតណាម​ឆ្នាំនេះ​មាន​ក្រុម​កីឡាករ​-​កីឡា​ការិនី​ និង​ក្រុម​ការងារ​គ្រូ​បង្វឹក​សរុប​​មាន​ចំនួន ៥៦០ នាក់​​ក្នុង​នោះ​មាន​ថ្នាក់​ដឹក​នាំ​ និង​​មន្រ្តី​កីឡា​​ចំនួន ៤៥ នាក់​ កីឡាករ​-​កីឡា​ការិនី​ចំនួន ៣៦៣​នាក់​, គ្រូ​បង្វឹក​-​គ្រូ​ជំនួយ​ចំនួន ៩៣​នាក់​អាជ្ញាកណ្ដាល​, ចៅក្រម​អន្តរជាតិ​មាន​ចំនួន ១៩ នាក់, អ្នក​ដឹក​នាំ​ក្រុម​ចំនួន ២២ នាក់​ និង​ក្រុម​គ្រូពេទ្យ​ចំនួន ២១​នាក់​៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់