• 2022-04-28 03:57:42
  • បាល់ទាត់

របួស​គ​ជើង! Man Utd ​សល់​កីឡាករ​១៤​នាក់ ​តតាំង​ជាមួយ Chelsea ​

  • 2022-04-28 03:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Manchester United ​នៅ​សល់​កីឡាករ​១៤​នាក់​ប៉ុណ្ណោះ​នៅ​ក្រុម​ធំ ​ដើម្បី​តតាំង​ជាមួយ​ក្រុម Chelsea ​នៅ​រាត្រី​នេះ ​ក្នុង​ពាន​រង្វាន់ English Premier League ​។

​សម្រាប់​ជំនួប​នេះ​​ដែរ ​ក្រុម​បិសាច​ក្រហម​ហាក់​ដូចជា​ដុនដាប​ខ្លាំង ​មិន​មែន​តែ​លទ្ធផល​ប្រកួត​ចុង​ក្រោយ​នោះ​ទេ ពោល​គឺ​កីឡាករ​វិញ​ក៏​មាន​របួស​ច្រើន​ផង​ដែរ។ ​ជាក់​ស្ដែង ​គិត​មក​ដល់​ពេល​នេះ​កីឡាករ​ធ្លាប់​លេង​ជម្រើស​ដំបូង​ជា​ច្រើន​នាក់​ដូចជា Paul Pogba, Fred, Edinson Cavani, Luke Shaw, Sancho ​និង Maguire ​សុទ្ធ​តែ​របួស​អស់​ទៅ​ហើយ។ ​ដូច្នេះ​ពួកគេ​នៅ​សល់​កីឡាករ​ឈុត​ធំ​ត្រឹម​១៤​នាក់​ប៉ុណ្ណោះ​ដើម្បី​ប្រកួត។

​តែ​យ៉ាង​ណា​ក្ដី ​លោក Ralf Rangnick ​ក៏​បាន​បញ្ជាក់​ហើយ​ថា​ក្រុម Man Utd ​របស់​លោក​បាន​អស់​ឱកាស​ដើម្បី​ប្រជែង​កៅអី Top4 ​ទៅ​ហើយ។ ដូច្នេះ​លទ្ធផល​ការ​ប្រកួត​ខាង​មុខ ​ហាក់​មិន​បាន​ជួយ​កែប្រែ​អ្វី​សម្រាប់​ក្រុម​លោក​ឡើយ។ ​នៅ​ពេល​នេះ ​Man Utd ​ហាក់​ផ្ដោត​លើ​ការ​រុះរើ​ក្រុម​ច្រើន​ជាង​សម្រាប់​ត្រៀម​រដូវ​កាល​ក្រោយ និង​មើល​កីឡាករ​ត្រូវ​លក់​ចេញ ​ទិញ​ចូល​វិញ៕​

ប្រភព៖ BBC អត្ថបទ៖ នរវិទូ

មតិយោបល់