• 2022-04-28 03:05:50
  • បាល់ទាត់

PSG សុខ​ចិត្ត​ខាត​​១២២​លាន​ផោន​ត្រៀម​លក់ Neymar ចេញ​ក្នុង​រដូវ​ក្ដៅ​​នេះ

  • 2022-04-28 03:05:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Paris Saint-Germain ត្រូវ​បាន​រាយការណ៍​​ថា​មាន​គម្រោង​ចង់​លក់​ Neymar ចេញ​ក្នុង​រដូវ​ក្ដៅ​នេះ ក្រោយ​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​​មិន​បាន​ជួយ​ក្រុម​ឈ្នះ​ពាន​ធំ​ៗ​ណាមួយ។

Neymar បាន​ចូលរួម​ជាមួយ PSG​ ក្នុង​តម្លៃ​កំណត់ត្រា​ពិភពលោក​១៩៨​លាន​ផោន​កាល​ពី​ឆ្នាំ​២០១៧ ផ្ទេរ​ពី​ក្លឹប Barcelona។ ប៉ុន្តែ​៥​ឆ្នាំ​ជាមួយ​ក្លឹប​យក្ស​របស់​បារាំង កីឡាករ​វ័យ​៣០​ឆ្នាំ​​មិន​ទាន់​បាន​ជួយ​ក្រុម​សម្រេច​គោលដៅ​ឈ្នះ​ពាន​ធំ​​ណាមួយ​នៅ​ឡើយ ជា​ពិសេស​ Champions League។

យោងតាម​កាសែត​អេស្ប៉ាញ AS ចុះ​ផ្សាយ​ថា PSG គ្រោង​នឹង​លក់ Neymar ចេញ​ត្រឹម​តម្លៃ​៧៦​លាន​ផោន​ប៉ុណ្ណោះ។ ចំនួន​នេះ​ធ្វើ​ឲ្យ​ក្លឹប​ខាត​ដល់​ទៅ​១២២​លាន​ផោន បើ​ប្រៀប​នឹង​តម្លៃ​ដែល​បាន​ទិញ​ Neymar ចូល។ យ៉ាងណា​មិញ ៧៦​លាន​ផោន​គឺ​ជា​តម្លៃ​ទាប​បំផុត​​ដែល PSG ព្រម​លក់ ប៉ុន្តែ​តម្លៃ​ក៏​អាច​កើន​ឡើង​ជាង​នេះ​ដែរ​ ប្រសិន​បើ​ក្លឹប​ធំ​ៗ​ប្រជែង​ដេញ​ថ្លៃ​យក​ Neymar។

រដូវ​ក្ដៅ​ខាង​មុខ PSG ក៏​មាន​គម្រោង​​ចង់​ដោះដូរ​​ច្រើន​ទាំង​កីឡាករ​និង​​អ្នក​ចាត់​ការ។ លោក Mauricio Pochettino ត្រូវ​បាន PSG ត្រៀម​បណ្ដេញ​ចេញ​ពី​តំណែង និង​ចង់​តែងតាំង​លោក Conte ជំនួស​វិញ។ កីឡាករ Paul Pogba និង Romelu Lukaku ជា​មុខ​សញ្ញា​​ PSG ទាក់ទង​យក​មក​លេង​នៅ​​ទីក្រុង​ប៉ារីស៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់