• 2022-04-27 13:01:54
  • បាល់ទាត់

ភ្នាក់ងារ​ Asensio នឹង​ទៅ​ចរចា​រឿង​កុងត្រា​ថ្មី​ជា​មួយ​ Real ឆាប់ៗ​

  • 2022-04-27 13:01:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jorge Mendes ភ្នាក់ងារ​កីឡាករ​របស់​ខ្សែ​ប្រយុទ្ធ​ Marco Asensio នឹង​ទៅ​ចរចា​កុងត្រា​ថ្មី​ជា​មួយ​ក្លឹប​ Real Madrid នៅ​ប៉ុន្មានថ្ងៃឆាប់ៗ​ខាង​មុខ​។ នេះ​បើ​យោង​តាម​កំពូល​អ្នកកាសែត​ Fabrizio Romano ។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​នឹង​ចប់​កុងត្រា​ជា​មួយ​ Real នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា ឆ្នាំ​២០២៣ខាង​មុខ​ ដោយ​ក្នុង​រដូវកាល​នេះ​កីឡាករ​នេះ​ចូល​លេង​បាន​៣៨ប្រកួត​ និង​ស៊ុត​ចូល​ ១១គ្រាប់​។

បើ​តាម​ប្រភព​ខាង​លើ​ Asensio ចង់​នៅ​បន្ត​ជា​មួយ​ Real ប៉ុន្តែ​អាច​នឹង​ប្រែប្រួល​តាម​ថ្លៃ​ពលកម្ម​ ក៏​ដូច​ជា​ប្រាក់​លើក​ទឹក​ចិត្ត​នានា​ ដែល​ក្លឹប​ផ្ដល់​ឲ្យ​សម្រាប់​កុងត្រា​ថ្មី​នេះ​។

នៅ​ខណៈ​នេះ​ កីឡាករ​នេះ​ក៏​ត្រូវ​បាន​ក្លឹប​ជា​ច្រើន​ទាក់ទង​ចង់​បាន​ផង​ដែរ​ដូច​ជា​ AC Milan, Juventus. Arsenal និង​ Spurs ជា​ដើម​៕

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់