- 2022-04-27 12:07:58
- បាល់ទាត់
Vinicius Jr សង្ឃឹមថា Benzema នឹងបញ្ចប់រដូវកាលនេះដោយទទួលបានពាន Ballon d'Or
- 2022-04-27 12:07:58
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Vinicius Jr សង្ឃឹមថា Benzema នឹងបញ្ចប់រដូវកាលនេះដោយទទួលបានពាន Ballon d'Or
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Vinicius Jr បាននិយាយទៅកាន់សារព័ត៌មាន Movistar Futbol ក្រោយក្លឹប Real Madrid ប្រកួតចាញ់ក្លឹប Manchester City ក្របខ័ណ្ឌ UEFA Champions League វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងថ្ងៃនេះនូវលទ្ធផល ៣-៤ ដោយសង្ឃឹមថាខ្សែប្រយុទ្ធ Karim Benzema នឹងបញ្ចប់រដូវកាលនេះដោយទទួលបាន Ballon d'Or ។
Vinicius Jr បាននិយាយថា៖" ចង់និយាយទាក់ទងនឹង Karim Benzema មែន? និយាយទៅគាត់ជាជាកីឡាករដ៏អស្ចារ្យម្នាក់ ហើយគាត់ក៏ជាបងប្រុសខ្ញុំផងដែរ។ មានតែសង្ឃឹមថា គាត់អាចបញ្ចប់រដូវកាលនេះដោយឈ្នះពានលីគកំពូលអេស្ប៉ាញ ឈ្នះពាន Champions League និងបន្ទាប់មកបញ្ចប់ដោយឈ្នះពាន Ballon d'Or។ "។
នៅក្នុងរដូវកាលនេះ Benzema ចួលលេងឲ្យ Real បាន៤១ប្រកួតហើយ និងស៊ុតចូលបាន៤១គ្រាប់។ ខ្សែប្រយុទ្ធរូបនេះមានការឡើងទម្រង់លេងខ្លាំងដោយជួយឲ្យ Real ឈ្នះការប្រកួតធំជាច្រើនដែលជាហេតុធ្វើឲ្យអ្នកគាំទ្រ និងមជ្ឈដ្ឋានបាល់ទាត់ទូទៅយល់ថាគេមានឱកាសច្រើននឹងឈ្នះពាន Ballon d'Or ក្នុងឆ្នាំនេះ។
ក្នុងការប្រកួតខាងលើ Benzema ស៊ុតចូល២គ្រាប់ ដោយគ្រាប់១គ្រាប់ស៊ុតចូលនៅនាទីទី៣៣ និង១គ្រាប់ទៀតនៅនាទីទី៨២ តាមរយៈការស៊ុតប៉េណាំងទី៕