• 2022-04-26 04:21:24
  • ប្រដាល់

ពលរដ្ឋ​រាប់​ពាន់​នាក់​ ទៅ​មើល ​WURKZ ប្រដាល់​គុនខ្មែរ​ប្រចាំ​ប្រទេស ​និង​រង់ចាំ​ជុំបន្ទាប់​ធ្វើ​នៅ​ខេត្តកោះកុង

  • 2022-04-26 04:21:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋរស់​នៅ​ខេត្ត​កំពង់ស្ពឺ​ជា​ច្រើន​ពាន់​នាក់​ បាន​ចូល​រួម​ទស្សនា​ការ​ប្រដាល់​គុនខ្មែរ​ផ្ទាល់​ភ្នែក​យ៉ាង​សប្បាយ​រីករាយ​ជា​ខ្លាំង​នៅ​ក្នុង​ព្រឹត្តិការណ៍​មិន​ធ្លាប់​មាន​ពី​មុន​មក​នៅ​កម្ពុជា​ «WURKZ ប្រដាល់​គុន​ខ្មែរប្រចាំប្រទេស» ​ដណ្តើមខ្សែក្រវាត់ពិភពលោក IPCC និង​ប្រាក់​លាន​មហាសាល​ក្នុង​វគ្គ​សន្សំ​ពិន្ទុ​ដំបូង។

ពលរដ្ឋដែល​បានចូលរួមព្រឹត្តិការណ៍នៅឯដីឡូត៍លោកឧកញ៉ា ឈួន គឹមសាន ​ទល់មុខផ្សារធំ​ ខេត្ត​កំពង់ស្ពឺ ​បាន​សម្តែង​ភាព​រីករាយ​ដែល​បាន​មើល​ការ​ប្រដាល់​ផ្ទាល់​ភ្នែក​រវាង​គូ​ខ្លាំង​ៗ និង​គូ​បរទេស​ថែម​ទៀត​ផង ពិសេសការរាំលេងចង្វាក់ EDM​ និង​ការលេង​ហ្គេមសប្បាយៗ​ឈ្នះ​រង្វាន់​ជា​ច្រើន​សន្ធឹក​សន្ធាប់​ពី​ភេសជ្ជៈ​ប៉ូវ​កម្លាំង​ វើក​ WURKZ។​

លោក ​គីមស៊្រុន កុសល​ តំណាង​គណៈកម្មការ​ប្រដាល់​ពិភពលោក​ IPCC ​ប្រចាំស្ថានីយ៍ទូរទស្សន៍​ ថោន​ ហ្វូល អេចឌីធីវី និង​ទីប្រឹក្សាក្រុមហ៊ុនថោនគ្រុបបានមានប្រសាសន៍ថា៖​«វគ្គ​សន្សំ​ពិន្ទុ​ដំបូង​ ទាក់​ទាញ​អ្នកគាំទ្រមកមើលប្រដាល់ផ្ទាល់​ និងឈរត្រៀបត្រារាប់ពាន់នាក់ ដែល​លឺ​តែ​សម្លេង​ស្រែក​ហូរ​សប្បាយ​និង​អ៊ូអរ​ជា​ខ្លាំង​នៅ​បរិវេណឆាក»។

លោកឲ្យ​ដឹងបន្ថែមថា​ ក្រៅពីអ្នកចូលរួមទស្សនាផ្ទាល់រាប់ពាន់នាក់​ ព្រឹត្តិការណ៍ដ៏​អស្ចារ្យ​នេះ​ក៏​មាន​អ្នក​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​កញ្ចក់​ទូរទស្សន៍​ បូក​រួម​ជាមួយ​នឹង​អ្នក​ទស្សនា​តាម​រយៈ​ការ​ផ្សាយ បន្ត​ផ្ទាល់​នៅលើ ​Facebook ទូរទស្សន៍​ ថោន ហ្វូល​ អេចឌីធីវី ​និងភេសជ្ជៈប៉ូវកម្លាំង ​វើក WURKZ ប្រមាណ​ជាង២​ម៉ឺន​២នាក់ ដែលបញ្ជាក់យ៉ាងច្បាស់ពីការគាំទ្រកីឡារប្រដាល់គុនខ្មែរ និង​ព្រឹត្តិការណ៍ ​WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេស។

អ្នកស្រី គង់ កុសល នាយិកាទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ដែរថា៖ «ក្នុង​នាម​ជា​ម្ចាស់​ឧបត្ថម្ភព្រឹត្តិការណ៍ដ៏ធំនេះ​ យើង​ពិត​ជា​រីករាយ​ដែល​កម្មវិធី​ដំបូង​ទទួល​បាន​ជោគជ័យ​យ៉ាង​ខ្លាំង​បែបនេះ​ ហើយ​សង្ឃឹម​ថា​នៅ​ជុំបន្ទាប់​ក្នុង​ខេត្តកោះកុង​នឹង​មាន​អ្នក​ចូល​រួម​ដ៏​ច្រើន​កុះករផង​ដែរ​»។

នេះ​គឺជា​ព្រឹត្តិការណ៍ប្រដាល់​គុនខ្មែរ​ដណ្តើម​ខ្សែ​ក្រវាត់​ពិភពលោក​ដំបូង​នៅ​កម្ពុជា​គ្រោង​ធ្វើឡើង​នៅ​១២​ខេត្ត​ក្រុង​រៀប​ចំ​ឡើង​ដោយ​ទូរទស្សន៍ ​ថោន ហ្វូល អេចឌីធីវី ក្រោម​ការ​ឧបត្ថម្ភផ្តាច់មុខ​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង ​វើក WURKZ។ ​សម្រាប់វគ្គបន្ទាប់នឹងធ្វើនៅខេត្តកោះកុងនៅថ្ងៃទី៣០ ខែមេសា​ ដូច្នេះ​ពលរដ្ឋ​រស់​នៅ​ក្នុង​តំបន់ ​សូម​កុំ​ភ្លេច​ចូលរួម​ទស្សនា​ឲ្យ​បាន​ច្រើន​កុះករ​ ឬ​តាម​ដាន​ការ​ផ្សាយផ្ទាល់​នៅ​លើ​កញ្ចក់​ទូរទស្សន៍ ​ថោន ហ្វូល អេចឌីធីវី ឬទំព័រហ៊្វេសប៊ុកផេក​ https://www.facebook.com/towntvcambodia និងទំព័រហ្វ៊េសប៊ុកភេសជ្ជៈប៉ូវកម្លាំង វើក WURKZ https://www.facebook.com/WurkzCambodia ៕

អត្ថបទ៖ នរវិទូ

មតិយោបល់