• 2022-04-22 06:23:05
  • កីឡា​ផ្សេង​ៗ

CAMSOC​ កិច្ចប្រជុំ​ព្រឹកមិញ​ផ្ដោត​សំខាន់​លើ​ទីលាន​ប្រកួត​នៅ​ ២០២៣​ និង​ការ​សាងសង់​

  • 2022-04-22 06:23:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កិច្ចប្រជុំ​គណៈ​អចិន្ត្រៃយ៍​របស់​ CAMSOC​ ព្រឹកមិញ​នេះ​គឺ​ផ្ដោត​សំខាន់ៗ​លើ​រឿង​ទីលាន​ប្រកួត​ និង​ការ​សាងសង់​តែ​ម្ដង​ ពោល​ចាត់ចែង​តាម​លក្ខណៈ​ប្រភេទ​កីឡា​ណា​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ទីណា​ និង​រៀបចំ​យ៉ាង​ដូច​ម្ដេច។​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​លើក​ឡើង​ថា​ កិច្ចប្រជុំ​នេះ​គឺ​ជជែក​លើ​រឿង​ទីលាន​តាម​ប្រភេទ​កីឡា​ដែល​នឹង​ត្រូវ​ប្រកួត​នៅ​ស៊ីហ្គេម​ ២០២៣​ និង​ជា​កិច្ចប្រជុំបន្ទាប់ពី​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ពី​កិច្ចប្រជុំ​នៅ​សៀមរាប​អំពី​ការ​បញ្ចូល​ប្រភេទកីឡាជាមួយបណ្ដាប្រទេសនានារួច​ហើយ​នោះ។​

អ្នក​ជំនាញ​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ ឯកឧត្ដម​ ថោង​ ខុន​ ប្រធាន​កិច្ចប្រជុំ​សង្កត់​ធ្ងន់​ថា​មិន​មាន​ពេលវេលា​ច្រើន​ទៀត​ទេ​ ដូច្នេះ​ត្រូវ​ពិនិត្យ​ភាព​ជាក់លាក់​រឿង​ទីលាន។​ ក្នុង​នោះ​ដែរ​ទីលាន​ណា​នៅ​ទីណា​ សំណង់​រឹង​សាងសង​រួច​ ឬនៅ​ ទីលាន​នោះ​ជា​របស់​ខាង​ណា​ និង​ត្រូវ​ស្នើសុំ​ត្រៀម​យ៉ាងណា​ដើម្បី​ឲ្យ​រួចរាល់​មុន​ព្រឹត្តិការណ៍​មក​ដល់។​

ឯកឧត្ដម ថោង ខុន

ជា​មួយ​គ្នា​នោះ​ដែរ​ CAMSOC ​ក៏​នឹង​បង្កើត​ក្រុម​អាត់ហុក​ពិសេស​មួយ​ផង​ដែរ​ដើម្បី​ធ្វើ​ការ​ផ្ទាល់​ជាមួយ​គណៈកម្មការ​ទីលាន​ ជា​មួយ​ប្រធាន​ផ្នែក​របស់​សហព័ន្ធ​ និង​ម្ចាស់​ទីតាំង​ផ្សេងៗ​ចាប់​ផ្ដើម​វេលា​បន្តបន្ទាប់​យ៉ាងណា និងត្រូវសម្រួលការងារ ឬបញ្ហាយ៉ាងដូចម្ដេច​ជា​ដើម។​

តំណាងផ្នែកនានា

បញ្ជាក់​ដែរ​ថា​ កិច្ចប្រជុំ​របស់​ CAMSOC​ ឬ​គណៈកម្មការ​ជាតិ​រៀបចំ​កីឡា​អាស៊ីអាគ្នេយ៍​ លើក​ទី៣២​ ឆ្នាំ​២០២៣​ នេះ​ធ្វើ​ឡើង​កាល​ពី​ព្រឹកមិញ​នៅ​ទីស្នាក់ការ​ NOCC។​ នៅ​ឆ្នាំ​២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២៕​

ទិដ្ឋភាពព្រឹកមិញ

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់