• 2022-04-21 13:06:22
  • បាល់ទាត់

តាម​ពិត​ទៅ​ខាង​ Ajax ​នៅ​តែ​ចង់​បាន​​ Ten Hag នៅ​បន្ត​ដឹកនាំ​​រយៈ​ពេល​វែង​ទៅ​មុខ​ទៀត​

  • 2022-04-21 13:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag ត្រូវ​បាន​តែង​តាំង​ជា​អ្នកចាត់ការ​ Man Utd ចាប់​ពី​រដូវកាល​ខាង​មុខ​ហើយ​ យ៉ាង​ណា​លោក​ Edwin van der Sar នាយក​ប្រតិបត្តិ​ក្លឹប​ Ajax បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ តាម​ទៅ​ពិត​ខាង​ក្លឹប​លោក​ចង់​បាន​ លោក​ Erik Ten Hag នៅ​បន្ត​ដឹកនាំ​​រយៈពេល​វែង​ទៅ​មុខ​ទៀត​។

លោក​ Van der Sar បាន​និយាយ​ថា​៖" ៤ឆ្នាំ​ កន្លះ​កន្លង​ទៅ​នេះ​គឺ​ជា​ពេល​ដ៏​ល្អ​សម្រាប់​ក្លឹប​យើង​។ យ៉ាង​ណា​យើង​នៅ​តែ​ចង់​បាន​ Ten Hag បន្ត​ដឹកនាំ​ក្លឹប​ Ajax យើង​បន្ត​ក្នុង​រយៈពេល​វែង​ខាង​មុខ​ទៀត​។ ច្បាស់​ណាស់​បើ​គេ​នៅ​បន្ត​ទៀត​ គេ​នឹង​ធ្វើ​ឲ្យ​ក្លឹប​យើង​ឡើង​ទៅ​កម្រិត​មួយ​ដ៏​អស្ចារ្យ​ក្នុង​ចំណោម​ក្លឹប​ធំ​បំផុត​លើ​លោក​ និង​ក្នុង​លីគ​កំពូល​យើង​នេះ​ "។

លោក​បាន​បន្ត​ថា​៖" តាម​ទៅ​យើង​ជំពាក់​ Ten Hag ច្រើន​ណាស់​ គេ​ជួយ​ដល់​ក្លឹប​យើង​ច្រើន​រហូត​មក​រហូត​ដល់​ក្លឹប​យើង​ស្ថិត​ក្នុង​ចំណុច​សព្វថ្ងៃ​នេះ​។ យ៉ាង​ណា​យើង​មិន​ចប់​ត្រឹម​ហ្នឹង​ទេ​ ចុង​រដូវកាល​នេះ​ខ្ញុំ​នឹង​ជូន​ដំណើរ​គេ​ឲ្យ​ធំតែ​ម្ដង​។ ម៉េច​ក៏​ដោយ​នៅ​ក្នុង​ខណៈ​នេះ​អ្វី​ដែល​យើង​ចង់​បាន​គឺ​យក​ពាន​លីគ​កំពូល​មក​ក្លឹប​យើង "។

​Ajax កំពុង​ឈរ​នាំ​មុខ​ក្នុង​តារាង​​ប្រកួត​ដណ្ដើម​ពាន​ Eredivise ដោយ​មាន​៧២ពិន្ទុ​ រី​ឯ​ក្លឹប​ PSV មាន​៦៨ពិន្ទុ​ ខណៈ​នៅ​សល់​ ៥ប្រកួត​ទៀត​នៅ​ក្នុង​តារាង​ប្រកួត​លីគ​កំពូល​នេះ​ក្នុង​រដូវកាល​នេះ​៕

ប្រភព៖ Fotmob

អត្ថបទ៖ ហ៊ីម រស្មី

មតិយោបល់