• 2022-04-20 12:56:15
  • បាល់ទាត់

កៀក​ពេល​ប្រកួត​ហើយ​ហ្នឹង​ Real ប្រកាស​ថា​ Bale មិន​បាន​ទៅ​ជួយ​តទល់​នឹង​ Osasuna យប់​នេះ​វិញ​

  • 2022-04-20 12:56:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ Gareth Bale ត្រូវ​បាន​ក្លឹប​ Real Madrid ដាក់​ឈ្មោះ​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​ La Liga ត​ទល់​នឹង​ក្លឹប​ Osasuna នៅ​ឯ​ទីលាន​ El Sadar នៅ​យប់​នេះ​។

យ៉ាង​ណា​ដល់​ពេល​ចេញ​ដំណើរ​ដើម្បី​ទៅ​ប្រកួត​ខាង​លើ​ Bale ត្រូវ​បាន​ក្លឹប​ Real ប្រកាស​ថា​មិន​បាន​ទៅ​ចូល​រួម​ប្រកួត​ខាង​លើ​វិញ​ដោយ​បញ្ជាក់​ត្រឹម​មូលហេតុ​ថា​ ខ្សែ​ប្រយុទ្ធ​ជាប់​ធុរៈ​មិន​អាច​ចូល​រួម​ប្រកួត​មួយ​នេះ​បាន​។

នៅ​ក្នុង​រដូវកាល​នេះ​ Bale មិន​សូវ​ជា​មុខ​ចូល​លេង​ប្រកួត​ឲ្យ​ Real នោះ​ទេ​ក្នុង​រដូវកាល​នេះ​ដោយ​លេង​បាន​តែ​៧ប្រកួត​ និង​ស៊ុត​ចូល​បាន​១គ្រាប់​ ដោយ​សារ​តែ​របួស​ញឹកញាប់​ និង​គ្រូ​បង្គោល​មិន​សូវ​ហ៊ាន​ចូល​លេង​ឲ្យ​ដោយ​សារ​តែ​របួស​ញឹកញាប់​ពេក​នេះ​។

ខ្សែ​ប្រយុទ្ធ​រូប​នេះ​ត្រូវ​បាន​គេ​ដឹង​ថា​នឹង​ចាកចេញ​ពី​ Real Madrid ក្រោយ​ចប់​កុងត្រា​​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២២ខាង​មុខ​នេះ​៕

ប្រភព៖ realmadrid ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់