• 2022-04-20 07:30:14
  • បាល់ទះ

​បែក​ធ្លាយ​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​​កីឡាករ​បាល់ទះ​ជម្រើស​ជាតិ​​ដែល​ត្រូវ​​ចេញ​ទៅ​ស៊ីហ្គេម​នៅ​វៀតណាម​

  • 2022-04-20 07:30:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍​​ស៊ីហ្គេម​ឆ្នាំ​២០២២​ ​នៅ​ប្រទេស​វៀតណាម​ នឹង​គ្រោង​ចាប់​ផ្ដើម​ប្រកួត​​ចន្លោះ​ពី​ថ្ងៃ​ទី​១២ ដល់​ថ្ងៃ​ទី​២៣​ ខែ​ឧសភា ​ហើយ​ការ​ប្រកួត​បាល់ទះ​ក្នុង​សាល នឹង​ចាប់​ផ្ដើម​ចន្លោះ​ពី​ថ្ងៃ​ទី​១៣ ដល់​ថ្ងៃ​ទី​២២ ខែ​ឧសភា ។

រូប​ក្រុម​ជម្រើស​ជាតិ​កាល​ឆ្នាំ​២០១៨​

​ព្រឹត្តិការណ៍​បាល់ទះ​​​ក្នុង​សាល​នេះ​កម្ពុជា​ស្ថិត​ក្នុង​ពូល​ដ៏​លំបាក​មួយ ដែល​មាន​ប្រទេស​ថៃ និង​ហ្វីលីពីន។ ​ក្នុង​ការ​ចេញ​ទៅ​វៀតណាម​នេះ​​ប្រភព​ជិតស្និទ្ធ​មួយ​បាន​ទម្លាយ​ឲ្យ​ដឹង​អំពី​បញ្ជី​ឈ្មោះ​កីឡាករ និង​ក្រុម​ការងារ​ដែល​ត្រូវ​ចេញ​ទៅ​វៀតណាម​ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម​លើក​ទី​៣១ ខាង​នេះ​មាន​៖

១-​លោក ទែន​ ឡន អាជ្ញាកណ្ដាល​បាល់ទះ​ជាតិ

​ ២-​ ​លោក Li Jun គ្រូ​បង្វឹក​​ជម្រើស​ជាតិ​បាល់ទះ​កម្ពុជា​ក្នុង​សាល​

៣-​​លោក គាំ ស៊ាងហ៊ីន គ្រូ​ជំនួយ​ជម្រើសជាតិ​បាល់ទះ​ក្នុង​សាល​

៤-​ ​លោក នៅ សាម៉េត ​គ្រូ​បង្វឹក

៥-​លោក សេង ងួន គ្រូ​ពេទ្យ​ចលនា​

៦-​ សួន ចាន់​ណារ៉ូ ​កីឡាករ​ (អ្នក​លើក​​បាល់​ និង​ប្រធាន​ក្រុម​)

៧- ពិន សារុន កីឡាករ​

៨-​ គួន ម៉ុម កីឡាករ​

៩-​វឿន វាសនា កីឡាករ​

១០-​ សឿន ហេង​ កីឡាករ​

១១-​ផុល រតនៈ កីឡាករ

១២-​អាន សុខ​ហេង ​កីឡាករ​

១៣- ឡាង រាសីកែវ កីឡាករ

១៤-​គង់ ពិសិដ្ឋ កីឡាករ

១៥-​ខឹម សុវណ្ណដារ៉ា ​កីឡាករ​

១៦-​ផល ផានីត កីឡាករ​

១៧-​ម៉ន សុខនាង ​កីឡាករ​

១៨- ឈាង ភារដ្ឋ កីឡាករ ​​​​​​​​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

មតិយោបល់