• 2022-04-13 03:21:43
  • កីឡា​ផ្សេង​ៗ

ជោគជ័យ​កិច្ច​ប្រជុំ​ស៊ីហ្គេម​លើក​ទី១​ កម្ពុជា​នឹង​រៀបចំ​ប្រជុំ​លើក​ទី២​ នៅ​ភ្នំពេញ​ជា​ថ្មី​ទៀត​

  • 2022-04-13 03:21:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ ថា​បន្ទាប់​ពី​ប្រជុំ​នៅ​សៀមរាប​រួច​ហើយ​នេះ​ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ប្រជុំ​ស៊ីហ្គេម​ ជា​លើក​ទី២​ នៅ​ខែ​មិថុនា​ នៅ​រាជធានី​ភ្នំពេញ​ម្ដង​ទៀត។​

កិច្ចប្រជុំនៅសៀមរាប (រូប CAMSOC)

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា​ កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​ដែល​បញ្ចប់​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​នៅ​សៀមរាប​គឺ​រលូន​ និង​ទទួល​បាន​ជោគជ័យ​ល្អ​ ចំពោះការ​ទទួល​បដិសណ្ឋាកិច្ច​ក៏​ល្អ​ប្រសើរ​ជាង​កន្លង​ទៅ​នៅ​ប្រទេស​ផ្សេងៗ​ ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ទាំង​ ៣៩​របស់​កម្ពុជា​ក៏​មិន​មាន​អ្នក​ជំទាស់​ ឬ​សួរ​នាំ​អ្វី​នោះ​ទេ។​

កិច្ចប្រជុំនៅសៀមរាប (រូប CAMSOC)

អ្នក​ជំនាញ​ផ្នែក​កីឡា​រូប​នេះ​បន្ថែម​ទៀត​ថា​ បន្ទាប់​ពី​ចូលរួម​ស៊ីហ្គេម​ នៅ​វៀតណាម​ហើយ​នោះ​ កម្ពុជា​នឹង​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​នេះ​ជា​លើក​ទី២​ អំឡុង​ខែ​មិថុនា​ នៅ​រាជធានី​ភ្នំពេញ។​ កិច្ចប្រជុំ​នេះ​ដែរ​នឹង​ជជែក​អំពី​ការ​កិច្ច​ដាក់​ប្រភេទ​កីឡា​បម្រុង​ និង​ប្រភេទ​កីឡា​ដែល​បណ្ដា​ប្រទេស​មួយ​ចំនួន​ស្នើ​សុំ​បញ្ចូល​ និង​កិច្ចការ​មួយ​ចំនួន​ទៀត។​

កិច្ចប្រជុំនៅសៀមរាប (រូប CAMSOC)

រំលឹក​ដែរ​ថា​ កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍​ ឬ​ប្រជុំ​ស៊ីហ្គេម​ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​គឺ​ធ្វើ​ឡើង​រួច​ហើយ​នៅ​ខេត្ត​សៀមរាប​ កាល​ពី​ថ្ងៃ​ទី៨-១០​ ខែ​មេសា​ ២០២២។​ នេះ​ជា​កិច្ច​ប្រជុំ​លើក​ទី១​ផង​ដែរ​សម្រាប់​កម្ពុជា​ជា​ម្ចាស់​ផ្ទះ៕​

កិច្ចប្រជុំនៅសៀមរាប (រូប CAMSOC)

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់