• 2022-04-10 04:18:07
  • កីឡា​ផ្សេង​ៗ

ប្រទេស​តំបន់​អាស៊ាន​សប្បាយ​ចិត្ត៖​ កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ​លើក​ទី១​ ប៉ុន្តែ​រៀបចំ​បាន​ល្អ​ណាស់​

  • 2022-04-10 04:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គលេខាធិការ​ CAMSOC​ បណ្ដា​ប្រទេស​អាស៊ាន​ដែល​មក​ចូលរួម​ក្នុង​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​នៅ​ខេត្ត​សៀមរាប​ ពេញ​ចិត្ត​ចំពោះ​កិច្ចការ​ ឬ​ការ​រៀបចំ​ខ្លួន​របស់​ម្ចាស់​ផ្ទះ​ថា​លើក​ទី១​ ទេ​ប៉ុន្តែ​ធ្វើ​បាន​ល្អ​ណាស់។​

ទិដ្ឋភាពប្រជុំ

ឯកឧត្ដម​ វ៉ាត់​ ចំរើន​ បាន​ឲ្យ​ដឹង​ថា ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​លើក​ទី១​ ក្នុង​នាម​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​នេះ​គឺ​បង្ហាញ​ពី​របាយការណ៍​នៃ​ដំណើរ​ការ​ស៊ីហ្គេម​ ២០២៣​ ដូច​ជា​ការ​តៀម​ខ្លួន​ឆ្ពោះ​ទៅ​កាន់​ពិធី​ ការ​ដាក់​បញ្ចូល​ប្រភេទ​កីឡា​ជា​ដើម។​

អគ្គលេខាធិការ​ CAMSOC​ បញ្ជាក់​ថា​អ្វី​ដែល​កម្ពុជា​លើក​ឡើង​ទាំង​ប៉ុន្មាន​គឺ​មាន​ការ​ពេញ​ចិត្ត​ និង​គាំទ្រ​តែ​ម្ដង​ពី​បណ្ដា​ប្រទេស​អាស៊ាន​ចូលរួម​ ហើយ​ថែម​ទាំង​សរសើរ​ថា​ធ្វើ​លើក​ទី១​ ប៉ុន្តែ​បាន​ល្អ​ប្រសើរ​ ប្រភេទ​កីឡា​ក៏​ដាក់​បាន​ច្រើន​ ប្រភេទ​កីឡា​តាម​ប្រទេស​និមួយៗ​គឺ​ក៏បញ្ចូល​ទាំង​អស់។​ កម្ពុជា​ហាក់​រៀបរយ​ហើយ​សម្រាប់​ការ​ត្រៀម​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ស៊ីហ្គេម​ ២០២៣​ ឆ្នាំ​ក្រោយ​នេះ។​ បណ្ដា​ប្រទេស​ក្នុង​កិច្ចប្រជុំ​សប្បាយ​រីករាយ​ និង​រង់ចាំ​ការ​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​នៅ​កម្ពុជា​នា​ពេល​ក៏​ខ្លី​ខាង​មុខ​នេះ។​

ទិដ្ឋភាពប្រជុំ

រំលឹក​ដែរ​ថា​ កម្ពុជា​កំពុង​រៀបចំ​កិច្ចប្រជុំ​ក្រុម​ប្រឹក្សា​កីឡា​ ឬ​ប្រជុំ​ស៊ីហ្គេម​ក្នុង​នាម​ជា​ម្ចាស់​ផ្ទះ​ ២០២៣​ រយៈពេល​ ៣ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​ទី៨-៩-១០​ ខែ​មេសា​ ឆ្នាំ​២០២២​ នៅ​ខេត្ត​សៀមរាប។​ កិច្ចប្រជុំ​នេះ​មាន​បណ្ដា​ប្រទេស​ទាំង​១១​ចូលរួម​ផ្ទាល់​ និង​ប្រព័ន្ធ​ Online ខ្លះ​ផង​ដែរ។​ នៅ​ឆ្នាំ​ ២០២៣​ កម្ពុជា​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កីឡា​ស៊ីហ្គេម​ លើក​ទី៣២៕​

ទិដ្ឋភាពប្រជុំ

វីដេអូ៖

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់