• 2022-04-07 11:28:12
  • បាល់ទាត់

ល្បី​ថា​ Ten Hag ជិត​ត្រូវ​បាន​ Man Utd តែង​តាំង​ជា​អ្នកចាត់ការ​ថ្មី​សម្រាប់​​រដូវកាល​ក្រោយ​ហើយ​

  • 2022-04-07 11:28:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik ten Hag គ្រូ​បង្គោល​ក្លឹប​ Ajax ជិត​ត្រូវ​បាន​ក្លឹប​ Manchester United តែង​តាំង​ជា​អ្នកចាត់ការ​ថ្មី​សម្រាប់​​រដូវកាល​ក្រោយ​នេះ​ហើយ​ ខណៈ​ការ​ចរចា​រវាង​លោក​ និង​ក្លឹប​បិសាច​កំពុង​គឺ​កាន់​តែ​មាន​ភាព​វិជ្ជមាន​ និង​ជិត​បញ្ចប់​ហើយ​។ នេះ​បើ​យោង​តាម​ការ​ចុះ​ផ្សាយ​ លោក​ Fabrizio Romano កំពូល​អ្នកកាសែត​បាល់ទាត់​នៅ​ក្នុង​ថ្ងៃ​។

កាល​ពី​ប៉ុន្មាន​សប្ដាហ៍​កន្លង​ទៅ​នេះ​ លោក​ Ten Hag បាន​ទៅ​សម្ភាសន៍​ជា​មួយ​ថ្នាក់​ដឹកនាំ​ Man Utd ដោយ​ការ​ជួប​នេះ​មាន​លក្ខណៈ​វិជ្ជមាន​ ដែល​ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​បេក្ខជន​ឈាន​មុខ​ជាង​ លោក Mauricio Pochettinoគ្រូ​បង្គោល​ Paris Saint Germain ដែល​ក្លឹប​នេះ​ចង់​បាន​។

នៅ​ខណៈ​នេះ​គ្រូ​ Ajax កំពុងបន្ត​ពិភាក្សា​ជា​មួយ​ Man Utd បញ្ហា​ទាក់ទង​នឹង​ផែនការ​រយៈពេល​វែង​របស់​ក្លឹប​ ការ​ទិញ​ដូរ​កីឡាករ​ថ្មី​ ខ្ទង់​ចំណាយ​ និង​រចនា​សម្ព័ន្ធ​នានា​របស់​ក្លឹប​។

បើ​តាម​ ESPN កិច្ច​ពិភាក្សា​នេះ​នឹង​បញ្ចប់​ឆាប់​ៗ ហើយ​លោក​ Ten Hag នឹង​ក្លាយ​ជា​អ្នកចាត់ការ​ថ្មី​ Man Utd សម្រាប់​រដូវកាល​ក្ដៅ​ខាង​មុខ​ជំនួស​ លោក​ Ralf Rangnick ៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់