• 2022-04-06 13:24:05
  • បាល់ទាត់

Kloppថា​ Liverpool មិន​ទៅ​​ដេញ​ថ្លៃ​​យក​​ Haaland ជា​ដាច់​ខាត​

  • 2022-04-06 13:24:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Jurgen Klopp អ្នកចាត់ការ​ក្លឹប​ Liverpool បាន​និយាយ​ទៅ​កាន់សារព័ត៌មាន​ SportBild នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​លោក​មិន​ទៅ​ចូល​រួម​ដេញ​ថ្លៃ​យក​ ខ្សែ​ប្រយុទ្ធ​ Erling Haaland ជា​ដាច់​ខាត​។

លោក​ Klopp បាន​និយាយ​ថា​៖" យើង​មិន​ទៅ​ចូល​រួម​ដេញ​ថ្លៃ​យក​ Haaland មក​នោះ​ទេ​។ តម្លៃ​ក្នុង​ការ​យក​ខ្លួន​គេ​មក​នេះ​គឺ​ពិត​ជា​ខ្ពស់​ខ្លាំង​ណាស់​ យើង​មិន​ធ្វើ​អី​ពាក់ព័ន្ធ​នឹង​រឿង​នេះ​នោះ​ទេ​ គ្មាន​ផ្លូវ​ឡើយ​យើង​យក​គេ​មក​។ និយាយ​ឲ្យ​ស្មោះ​ត្រង់​ទៅ​ ខ្ញុំ​មិន​ចង់​ប្រឡូកប្រឡាក់​រឿង​ហ្នឹង​ទេ​ វា​អត់​សប្បាយ​ទេ​ "។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Haaland ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បានពី​ Dortmud ​ដោយ​សារ​តែ​សារ​សមត្ថភាព​របស់​គេ​ ប៉ុន្តែ​នៅ​ក្នុង​ខណៈ​នេះ​ ខ្សែ​ប្រយុទ្ធ​មាន​តម្លៃ​ខ្ពស់​ណាស់​រហូត​ទៅ​ដល់​ ១៦៤លាន​ដុល្លារ​ ជា​មួយ​នឹង​ថ្លៃ​ពលកម្ម​ ៦៥ម៉ឺន​ដុល្លារ​ក្នុង​មួយ​សប្ដាហ៍​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់