• 2022-04-06 12:33:32
  • បាល់ទាត់

ខ្សែ​បម្រើ​ Ajax រូប​នេះ​ សង្ឃឹម​ថា​ Ten Hag មិន​ទៅ​ដឹកនាំ​ Man Utd

  • 2022-04-06 12:33:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ក្លឹប​ Ajax កីឡាករ​ Davy Klaassen បាន​និយាយ​ទៅ​កាន់​សារព័ត៌មាន​ហុល្លង់​ Algemeen Dagblad នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ គេ​សង្ឃឹម​ថា​ លោក​ Erik ten Hag នឹង​មិន​ទៅ​ដឹកនាំ​ក្លឹប​ Manchester United ដោយ​នៅ​បន្ត​ធ្វើ​ជា​គ្រូ​បង្គោល​ Ajax ដដែល​។

Klaassen បាន​និយាយ​ថា​៖" Ten Hag គាត់​ដឹកនាំ​ក្រុម​ Ajax បាន​ល្អ​រាប់​ឆ្នាំ​ហើយ​ រី​ឯ​ Manchester United វិញ​គេ​ធ្វើ​មិន​បាន​ល្អ​ជា​ច្រើន​ឆ្នាំ​ហើយ​កន្លង​ទៅ​នេះ​នោះ​។ យ៉ាង​ណា​ខ្ញុំ​សង្ឃឹម​ថា​ គាត់​នៅ​បន្ត​ដឹកនាំ​យើង​បន្ត​ទៀត​ "។

សូម​រំលឹក​ផង​ដែរ​ថា​នៅ​ខណៈ​នេះ​ លោក​ Ten Hag ជា​បេក្ខជន​ឈាន​មុខ​ដែល​ Man Utd ទាក់ទង​ចង់​បាន​សម្រាប់​មក​ធ្វើ​ជា​អ្នកចាត់ការ​ថ្មី​របស់​ខ្លួន​នៅ​រដូវកាល​ក្ដៅ​ខាង​មុខ​ជំនួស​លោក​ Ralf Rangnick។ គ្រូ​បង្គោល​រូប​នេះ​ក៏​ត្រូវ​បាន​គេ​ដឹង​ថា​ចាប់​អារម្មណ៍​ចង់​មក​ដឹកនាំ​ក្រុម​បិសាច​ក្រហម​នេះ​ផង​ដែរ​។

យ៉ាង​ណា​ទាក់ទង​នឹង​រឿង​ខាង​លើ​ លោក​ Ten Hag ក៏​ធ្លាប់​បកស្រាយ​ផង​ដែរ​កន្លង​ទៅ​នេះ​ដោយ​ថា​នៅ​ក្នុង​ពេល​នេះ​គឺ​ផ្ដោត​តែ​លើ​ការ​ដឹកនាំ​ Ajax នោះ​ទេ​ ប៉ុន្តែ​លោក​ក៏​មិន​បាន​ច្រាន​ចោល​ពី​លទ្ធភាព​ដែល​អាច​ចាកចេញ​ពី​ Ajax នេះ​ផង​ដែរ​នៅ​ពេល​អនាគត​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់