• 2022-04-06 07:35:37
  • បាល់ទាត់

តាំង​ពី​ទិញ​មក​​មិន​បាន​ជួយ​ធំដុំ ពេល​នេះ PSG ពិចារណា​លក់ Neymar ចេញ​វិញ​ហើយ

  • 2022-04-06 07:35:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar កំពុង​ប្រឈម​មុខ​នឹង​អនាគត​មិន​ច្បាស់​លាស់​នៅ​ក្លឹប Paris Saint-Germain បន្ទាប់​ពី​​មិន​អាច​​ជួយ​ក្រុម​ឈ្នះ​ពាន​សំខាន់​អ្វី​នៅ​​ឡើយ។

កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់ PSG ចាប់​តាំង​​ផ្ទេរ​ពី​ក្លឹប Barcelona កាល​ពី​ឆ្នាំ​២០១៧។ ប៉ុន្តែ​តាម​រយៈ​ការ​​ធ្លាក់​ចេញ​ពី Champions League ក្រោម​ថ្វី​ជើង​របស់ Real Madrid ធ្វើ​ឲ្យ​មាន​ការ​និយាយ​ជា​ច្រើន​អំពី​បញ្ហា​កីឡាករ​ក្នុង​ក្លឹប PSG។

​សារព័ត៌មាន​របស់​បារាំង​​ក៏​បាន​ងាក​​​ទៅ​ចាប់​អារម្មណ៍​ទៅ​លើ Neymar ខណៈ​ដែល​ក្លឹប​ហាក់​បាត់​បង់​ទំនុក​ចិត្ត។ យោង​តាម​​កាសែត Diario AS ឲ្យ​ដឹង​ថា ប្រធាន​ក្លឹប​របស់ PSG កំពុង​ពិចារណា​លក់​ Neymar ដែល​ជា​ផ្នែក​ដើម្បី​​​រុះរើ​​កីឡាករ​ក្នុង​រដូវ​ក្ដៅ​នេះ។ ទន្ទឹម​នឹង​នេះ ក្លឹប​ចង់​រក្សា Kylian Mbappe ឲ្យ​បន្ត​ជួយ​ក្រុម និង​ចង់​នាំ Erling Haaland ដើម្បី​បំពេញ​តំបន់​ប្រយុទ្ធ។ ​​​

Mbappe នឹង​អស់​កុងត្រា​ជាមួយ PSG ពេល​បញ្ចប់​រដូវ​កាល​នេះ ហើយ Real Madrid ជា​ក្លឹប​នាំ​មុខ​ដែល​ចង់​បាន​កីឡាករ​សញ្ជាតិ​បារាំង​ខ្លាំង។ Madrid គឺ​ជា​ក្លឹប​ក្នុង​ក្ដី​ស្រមៃ​របស់​កីឡាករ​វ័យ​២៣​ឆ្នាំ​តាំង​ពី​តូច។ យ៉ាងណាមិញ​ Mbappe ​ពេល​នេះ​កំពុង​ស្ទាក់ស្ទើរ​​ថា​គួរ​ចេញ​ពី PSG ឬ​​ទៅ​ចូលរួម​ជាមួយ Real៕

ប្រភព៖ football-espana ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់