• 2022-04-05 14:09:53
  • បាល់ទាត់

Ancelotti នឹង​ខកខាន​មិន​បាន​ដឹកនាំ​ Real ក្នុង​ប្រកួត​ UCL តទល់នឹង​ Chelsea

  • 2022-04-05 14:09:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti គ្រូ​បង្គោល​ក្លឹប​ Real Madrid នឹង​ខកខាន​មិន​បាន​ដឹកនាំ​ក្លឹប​របស់​លោក​ក្នុង​ប្រកួត​ UEFA Champions League តទល់នឹង​ក្លឹប​ Chelsea នៅ​យប់​ថ្ងៃ​ពុធ​ស្អែក​នេះ​​។

នៅ​ពេល​ក្រុម​ Real Madrid ​ធ្វើ​ដំណើរ​កាន់​ទឹកដី​អង់គ្លេស​​ក្នុង​ថ្ងៃ​អង្គារ​នេះ​ ដើម្បី​ត្រៀម​ប្រកួត​នៅ​ទីលាន​ Stamford Bridge​ ក្នុង​ជំនួប​ខាង​លើ​នេះ​ លោក​ Ancelotti មិន​មាន​វត្តមាន​នោះ​ទេ​ ដោយ​សារ​តែ​ជំងឺ​កូវីដ-១៩ នៅ​មិន​ទាន់​ជា​សះស្បើយ។

យ៉ាង​ណា​បើ​នៅ​ថ្ងៃ​ស្អែក​នេះ​គ្រូ​បង្គោល​រូប​នេះ​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ-១៩នេះ​ ​ លោក​នឹង​ទៅ​ចូល​រួម​ការ​ប្រកួត​ខាង​លើ​ផ្ទាល់​តែ​ម្ដង​។

ចាប់តាំង​ពី​ លោក​ Ancelotti ​មាន​ជំងឺ​កូវីដ-១៩ កាល​ពី​សប្ដាហ៍​កន្លង​ទៅ​នេះ​មក​ លោក​ David Ancelotti គ្រូ​ជំនួយ​ក៏​ដូច​ជា​កូន​ប្រុស​របស់​លោក​ Ancelotti ផ្ទាល់​ជា​អ្នកដឹកនាំ​ក្រុម​ Real រហូត​មក​៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់